ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ការអញ្ជើញចុះសួរសុខទុក្ខអតីតគ្រួសារយុទ្ធជន ចំនួន០៤ គ្រួសារ របស់​រដ្ឋបាលខេត្តព្រះសីហនុ

នៅរសៀលថ្ងៃអង្គារ៍ ៧កើត ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ សមាជិកសមាគមន៍អតីតយុទ្ធជន គណៈកម្មាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខអតីតគ្រួសារយុទ្ធជន ចំនួន០៤ គ្រួសារ ៖

សូមអានបន្ត....

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម អើមុីនីហ្គីដូ គូប៉ា ឡូប៉េស (Ermenegildo kupa Lopes) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតជាមួយ ឯកឧត្តម គួច ចំរើន

នៅព្រឹកថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម អើមុីនីហ្គីដូ គូប៉ា ឡូប៉េស (Ermenegildo kupa Lopes) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

សូមអានបន្ត....

អំណោយមនុស្សធម៌របស់កាកបាទក្រហម ជូនដល់គ្រួសាររងគ្រោះដោយអគ្គីភ័យ ចំនួន០៤គ្រួសារ

នៅរសៀលថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ បានដឹកនាំមន្ត្រីសាខា អនុសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហម ជូនដល់គ្រួសាររងគ្រោះដោយអគ្គីភ័យ ចំនួន០៤គ្រួសារ រស់នៅភូមិ ៣ សង្កាត់ ៣ ខេត្តព្រះសីហនុ ដោយក្នុងនោះមាន ២គ្រួសាររងគ្រោះទាំងស្រុង ០១គ្រួសាររងគ្រោះឆេះមួយជំហៀងផ្ទះ និង០១គ្រួសាររងគ្រោះឆេះជញ្ជាំងមួយជំហៀង។

សូមអានបន្ត....

ការស្តាប់កិច្ចប្រជុំ​ ឧត្តមក្រុមប្រឹក្សាពិគ្រោះ​ និង​ផ្ដល់​យោបល់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

នៅព្រឹកថ្ងៃអង្គារ៍ ៧កើត ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោក លោកស្រី​ ប្រធានមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ អញ្ជើញចូលរួមស្តាប់កិច្ចប្រជុំ​ ឧត្តមក្រុមប្រឹក្សាពិគ្រោះ​

សូមអានបន្ត....