ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ការថ្លែងសារសុន្ទរកថាបើកតាមប្រព័ន្ធអនឡាញ ក្នុងវេទិកាសប្តាហ៍មហាសមុទ្រពិភពលោក (World Ocean Week) ឆ្នាំ២០២០

លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានទទួលការអនុញ្ញាតពី ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីថ្លែងសារសុន្ទរកថាបើកតាមប្រព័ន្ធអនឡាញ ក្នុងវេទិកាសប្តាហ៍មហាសមុទ្រពិភពលោក (World Ocean Week) ឆ្នាំ២០២០ ដែលប្រារព្ធធ្វើចាប់ពីថ្ងៃទី២០-២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុង Xiamen នៃសាធារណរដ្ឋប្រជាមានិតចិន។ ខ្លឹមសារនៃសារសុន្ទរកថា ក្នុងពិធីបើក មានដូចខាងក្រោម៖ ក្នុងឱកាសសប្តាហ៍មហាសមុទ្រពិភពលោក ឆ្នាំ២០២០ (2020 World Ocean Week) នេះ តាងនាមរដ្ឋបាលខេត្តព្រះសីហនុ និងក្នុងនាមខ្ញុំជាអនុប្រធានបណ្តាញ PNLG សូមសំដែងនូវមោទនភាពដ៏ជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាទីក្រុងជាសមាជិកនៃ PNLG ដែលបានចូលរួមសហការ និងប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការថែរក្សាសម្បត្តិមរតកពិភពលោក គឺមហាសមុទ្រដែលស្ថិតក្នុងចក្រក្រវ៉ាល់របស់យើង ឱ្យធានាបានស្ថិតស្ថេរ ដោយបានផ្តល់នូវអត្ថប្រយោជន៍ដ៏ធំធេង សម្រាប់ការប្រើប្រាស់ និងជាប្រភពចំនីអាហារដល់មនុស្សជាតិទាំងមូល។

សូមអានបន្ត....

ការចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ចំនួន ៩៥៤ គ្រួសារ

នៅព្រឹកថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម ជាម ហ៊ីម អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងឯកឧត្ដម គួច ចំរើន ប្រធាន គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អមដំណើរ ដោយឯកឧត្តម លោកជំទាវ លោកឧកញ៉ា អនុប្រធាន កិត្តិយសសាខា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សមាជិក សមាជិកា គណៈកម្មាធិការសាខា សប្បុរសជន អ្នកវិនិយោគ ក្នុងខេត្ត សមាជិក សមាជិកា គណៈកម្មាធិការ អនុសាខាក្រុងព្រះសីហនុ និង ក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី …

សូមអានបន្ត....

កិច្ចប្រជុំជាមួយក្រុមហ៊ុនស្ថាបនាផ្លូវ ទាំង៣៤ខ្សែ និងក្រុមហ៊ុនអ៊ុតបេទីមផ្លូវក្នុងក្រុងព្រះសីហនុ

រសៀលថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុនស្ថាបនាផ្លូវ ទាំង៣៤ខ្សែ និងក្រុមហ៊ុនអ៊ុតបេទីមផ្លូវក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុងស្រុក មន្ទីរពាក់ព័ន្ធ និងនាយកទីចាត់ការសាលាខេត្តផងដែរ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត មានប្រសាសន៍បើកកិច្ចប្រជុំថា ដោយមានការឯកភាពពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យក្រុមការងាររៀបចំអ៊ុតបេទីមលើផ្លូវ ទាំង៣៤ខ្សែក្នុងខេត្តព្រះសីហនុ ហើយគម្រោងនេះនឹងចាប់ផ្តើមនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២០ខាងមុខ។ ដូច្នេះក្រុមហ៊ុនស្ថាបនាផ្លូវ និងក្រុមហ៊ុនអ៊ុតបេទីមអាចដំណើរការបានតាមកិច្ចសន្យារវាងរដ្ឋបាលខេត្ត ជាមួយក្រុមហ៊ុនអ៊ុតបេទីមទាំង០៣ក្រុមហ៊ុន ជំហានដំបូងយើងធ្វើការអ៊ុតបេទីមលើខ្សែផ្លូវធំៗជាមុន និងបន្តទៅខ្សែផ្លូវផ្សេងទៀតតាមផែនការ និងពេលវេលាដែលបានគ្រោងទុក។ ឯកឧត្តម …

សូមអានបន្ត....

កិច្ចប្រជុំដោះស្រាយរៀបចំផ្លូវលេខ២០០ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ

ព្រឹកថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំដោះស្រាយរៀបចំផ្លូវលេខ២០០ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរអង្គភាព និងនាយកទីចាត់ការសាលាខេត្តព្រះសីហនុផងដែរ។

សូមអានបន្ត....