ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកអនាម័យក្រុង បុគ្គលិកសម្អាតឆ្នេរ

នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ លោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ និងលោកលោកស្រីជានាយកទីចាត់ការ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកអនាម័យក្រុង បុគ្គលិកសម្អាតឆ្នេរ បុគ្គលិកក្រុមហ៊ុនសំរាម KSWM ឆ្មាំសមុទ្រ និងប្រជាការពារក្រុង-សង្កាត់។

សូមអានបន្ត....

ឯកឧត្ដម គួច ចំរេីន​ និងលោកជំទាវ អញ្ជើញដឹកនាំឯកឧត្ដម លោកជំទាវ លោក លោកស្រីជាអភិបាល រងខេត្ត មន្ត្រីរាជការបាននាំយកទេយ្យទាន ចង្ហាន់ បិណ្ឌបាតវេរប្រគេនព្រះសង្ឃក្នុងពិធីកាន់បិណ្ឌនៅវត្ត “ពោធិពេជ្រគីរី”

ព្រឹកថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃអាទិត្យទី២៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរេីន​ អភិបាល នៃគណៈអភិបាលខេត្តព្រះ សីហនុ និងលោកជំទាវ អញ្ជើញដឹកនាំឯកឧត្ដម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាអភិបាល រងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុកព្រៃនប់ និងពុទ្ធបរិស័ទជិតឆ្ងាយ បាននាំយកទេយ្យទាន ចង្ហាន់ បិណ្ឌបាតវេរប្រគេនព្រះសង្ឃក្នុងពិធីកាន់បិណ្ឌនៅវត្ត “ពោធិពេជ្រគីរី” ស្ថិតក្នុងឃុំអូរឧកញ៉ាហេង​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ។

សូមអានបន្ត....

រថយន្តក្រុងជើងទី១ ដឹកអ្នកដំណើរដោយមិនគិតថ្លៃ ពីរាជធានីភ្នំពេញមកកាន់ក្រុងព្រះសីហនុ

ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ រថយន្តក្រុងជើងទី១ ដឹកអ្នកដំណើរដោយមិនគិតថ្លៃ ពីរាជធានីភ្នំពេញមកកាន់ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងមានការទទួលស្វាគមន៍អ្នកដំណើរទាំងអស់យ៉ាងកក់ក្តៅពីសំណាក លោក សរ កក្កដា អភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ។

សូមអានបន្ត....

សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ

សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ ពីលទ្ធផលប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលទីតាំងឈ្មោះ ជីងឆាយ តិចណូឡូជី (ហៅ ជីង ឆាយ០៥) ចំនួន០៨អាគារ ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ

សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីលទ្ធផលប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលទីតាំងក្រុមហ៊ុនហ្គាឡាក់ស៊ីវើល ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

សូមអានបន្ត....