នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ លោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ និងលោកលោកស្រីជានាយកទីចាត់ការ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកអនាម័យក្រុង បុគ្គលិកសម្អាតឆ្នេរ បុគ្គលិកក្រុមហ៊ុនសំរាម KSWM ឆ្មាំសមុទ្រ និងប្រជាការពារក្រុង-សង្កាត់។
ក្នងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវបាននាំយកថវិកាដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនបុគ្គលិកអនាម័យក្រុង បុគ្គលិកសម្អាតឆ្នេរ បុគ្គលិកក្រុមហ៊ុនសំរាម KSWM ឆ្មាំសមុទ្រ និងប្រជាការពារក្រុង-សង្កាត់ក្នុងម្នាក់ៗទទួលបាន១០មុឺនរៀល ជាការលេីកទឹកចិត្ត ក្នុងការរៀបចំសណ្តាប់ធ្នាប់ និងសម្អាត អនាម័យឆ្នេរសមុទ្ររបស់យើងឱ្យមានបរិស្ថានល្អ និងសោភ័ណភាពស្រស់ស្អាតជាប្រចាំ ទាក់ទាញបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកកំសាន្តកាន់តែច្រើនឡើង។