Home / ព័ត៌មានទូទៅ / ឯកឧត្ដម គួច ចំរេីន​ និងលោកជំទាវ អញ្ជើញដឹកនាំឯកឧត្ដម លោកជំទាវ លោក លោកស្រីជាអភិបាល រងខេត្ត មន្ត្រីរាជការបាននាំយកទេយ្យទាន ចង្ហាន់ បិណ្ឌបាតវេរប្រគេនព្រះសង្ឃក្នុងពិធីកាន់បិណ្ឌនៅវត្ត “ពោធិពេជ្រគីរី”

ឯកឧត្ដម គួច ចំរេីន​ និងលោកជំទាវ អញ្ជើញដឹកនាំឯកឧត្ដម លោកជំទាវ លោក លោកស្រីជាអភិបាល រងខេត្ត មន្ត្រីរាជការបាននាំយកទេយ្យទាន ចង្ហាន់ បិណ្ឌបាតវេរប្រគេនព្រះសង្ឃក្នុងពិធីកាន់បិណ្ឌនៅវត្ត “ពោធិពេជ្រគីរី”

ព្រឹកថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃអាទិត្យទី២៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរេីន​ អភិបាល នៃគណៈអភិបាលខេត្តព្រះ សីហនុ និងលោកជំទាវ អញ្ជើញដឹកនាំឯកឧត្ដម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាអភិបាល រងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុកព្រៃនប់ និងពុទ្ធបរិស័ទជិតឆ្ងាយ បាននាំយកទេយ្យទាន ចង្ហាន់ បិណ្ឌបាតវេរប្រគេនព្រះសង្ឃក្នុងពិធីកាន់បិណ្ឌនៅវត្ត “ពោធិពេជ្រគីរី” ស្ថិតក្នុងឃុំអូរឧកញ៉ាហេង​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ និងមន្ត្រីបានរៀបចំដាក់បិណ្ឌ ប្រតិបត្តិទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដោយបានវេរប្រគេននូវ​ចង្ហាន់​រួមមាន​ បាយសម្ល​ នំបញ្ចុក​ ព្រមទាំងសម្ភារ:ដូចជា​ អង្ករ១០ប៉ាវ​ មី៤កេសធំ​ ត្រីខ៤កេសធំ​ ទឹកក្រូច​១០កេស​ ទឹកផ្លែឈេី១០កេស​ ទឹកសុទ្ធ​២០កេស​ ផ្លែឈើ​២១កន្ត្រក​ ស្លាដក​២១ស្លាដក​ នំអន្សម៣០ដេីម​ និងបច្ច័យ២.១០០.០០០រៀល ដេីម្បីរាប់បាត បង្សុកូល ប្រគេនព្រះសង្ឃ ដាឆ្លងជាកិច្ចបង្ហើយបុណ្យ ដើម្បីឧទ្ទិសកុសលបួងសួងទៅដល់ដួងវិញ្ញាណក្ខន្ធ​ បុព្វការីជន ក៏ដូចជាអ្នកមានគុណមានមាតា បិតា ជីដូន ជីតា ញាតិការទាំង៧សណ្ដាន ដែលបានចែកឋានទៅកាន់បរលោក សូមមកទទួល យកនូវមគ្គផលទាំងអស់នេះ ហើយសូមបែរក្រោយឱ្យពរជ័យសព្វសាធុការ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ប្រកប ដោយសេរីសួស្ដី សេចក្ដីសុខចំរើន គ្រប់ក្រុមគ្រួសារកុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ក៏បានចូលរួមបច្ច័យប្រគេនសម្រាប់កសាងវត្តចំនួន​ ១០.០០០ ដុល្លាផងដែរ។