ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម វង្ស ផាណាត និងលោកជំទាវ និងឯកឧត្តម គួច ចំរើន និងលោកជំទាវ អញ្ជើញចូលរួមអបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣

ព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញចូលរួមអបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ ” ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគ្គសម័យឌីជីថល ” ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នារីមកពីមន្ទីរ អង្គភាពក្នុងខេត្ត នារីសាលាខេត្ត និងមន្ទីរសុខាភិបាលខេត្តព្រះសីហនុ សាខាកាកបាទក្រហម។

សូមអានបន្ត....

រសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះ​សីហនុ អញ្ជើញចុះពិនិត្យទីតាំងគ្រោងដាំដើមធ្លក នៅក្បែររង្វង់មូលព្រះថោងនាងនាគ។

រសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះ​សីហនុ អញ្ជើញចុះពិនិត្យទីតាំងគ្រោងដាំដើមធ្លក នៅក្បែររង្វង់មូលព្រះថោងនាងនាគ។

សូមអានបន្ត....

ព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីបច្ចេកទេសខេត្ត ចុះពិនិត្យ និងវាយតម្លៃគម្រោងមូលនិធិឃុំ សង្កាត់ មានឃុំព្រៃនប់ ឃុំទួលទទឹង ឃុំអូរជ្រៅ និងឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីបច្ចេកទេសខេត្ត ចុះពិនិត្យ និងវាយតម្លៃគម្រោងមូលនិធិឃុំ សង្កាត់ មានឃុំព្រៃនប់ ឃុំទួលទទឹង ឃុំអូរជ្រៅ និងឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះ​សីហនុ អញ្ជើញក្នុងពិធីប្រគល់ទទួលសៀវភៅ ពីឯកឧត្តម ពៅ សុខ

រសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះ​សីហនុ អញ្ជើញក្នុងពិធីប្រគល់ទទួលសៀវភៅ ពីឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអ្នកនិពន្ធ និងជាប្រធានក្រុមការងារ ចំនួន៣៣៥ក្បាល។ សៀវភៅដែលប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ រួមមាន៖

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន អញ្ជើញដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាសមាគមមរណសង្គ្រោះ និងសមាគមមរណភាពខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាសមាគមមរណសង្គ្រោះ និងសមាគមមរណភាពខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ប្រធានមន្ទីរ អង្គភាព តាជី យាយជី។

សូមអានបន្ត....