ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន អញ្ជើញដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ពាណិជ្ជករ អាជីវករ និងបងប្អូនប្រជាពលរដ្ឋខេត្តព្រះសីហនុ បានរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្

ព្រឹកថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ពាណិជ្ជករ អាជីវករ និងបងប្អូនប្រជាពលរដ្ឋខេត្តព្រះសីហនុ បានរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតគម្រប់៧០ យាងចូល ៧១ព្រះវស្សា ដោយមានការរៀបចំពីធីសូមមន្ត ចម្រើនព្រះបរិត្ត និងរាប់បាតព្រះសង្ឃចំនួន ៧១អង្គ នៅវេទិការបុណ្យជាតិ

សូមអានបន្ត....

ការប្រកួតកីឡាម៉ូតូទឹកក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២នៅខេត្តព្រះសីហនុបានបើកប្រកួតជាផ្លូវការនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នេះ នៅបរិវេណទីលានសម្ដេចតេជោឆ្នេរកន្ទុយនាគ

ការប្រកួតកីឡាម៉ូតូទឹកក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២នៅខេត្តព្រះសីហនុបានបើកប្រកួតជាផ្លូវការនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នេះ នៅបរិវេណទីលានសម្ដេចតេជោឆ្នេរកន្ទុយនាគស្ថិតនៅក្នុងសង្កាត់លេខ ៣ក្រុងព្រះសីហនុ។ យោងតាមគណៈកម្មការជំនាញនិងសហព័ន្ធកីឡាជាតិបានឱ្យដឹងថាការប្រកួតប្រភេទកីឡាម៉ូតូទឹក។សម្រាបព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះនៅថ្ងៃនេះបានបើកដំណើរការប្រកួតជាផ្លូវការហើយ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន និងលោកឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាព ខ្វះខាត ១៦៨គ្រួសា

ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង ជំនួយការ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាព ខ្វះខាត ១៦៨គ្រួសារ ប្រជាការពារ ១៣២គ្រួសារ និងអតីតយុទ្ធជន ៥៦គ្រួសារ សរុប ៣៥៦គ្រួសារ ស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោកឧត្តមនាវីទោ GURCHARSN SINGH មេបញ្ជាការកងនាវាចរភាគខាងកើតកងទ័ពជើងឥណ្ឌា ជាប្រធានប្រតិភូ ចូលជួបសម្តែងការគួសម និងពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុ

រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោកឧត្តមនាវីទោ GURCHARSN SINGH មេបញ្ជាការកងនាវាចរភាគខាងកើតកងទ័ពជើងឥណ្ឌា ជាប្រធានប្រតិភូ ចូលជួបសម្តែងការគួសម និងពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុ បន្ទាប់ពីនាវាកងទ័ពជើងទឹកឥណ្ឌាចំនួន ០២គ្រឿង ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាពនាព្រឹកមិញរួចមក។

សូមអានបន្ត....