ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សេចក្តីណែនាំ ស្តីពីការរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ ព្រះបរមរតនកោដ្ឋ “ គម្រប់ខួប ១០ឆ្នាំ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន និងឯកឧត្តម លូ គឹមឈន់ បានចុះពិនិត្យប្រព័ន្ធលូរំដោះទឹកភ្លៀងនៅមុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ ច្រកចូលទី១ និងទី២

រសៀលថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចុះពិនិត្យប្រព័ន្ធលូរំដោះទឹកភ្លៀងនៅមុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ ច្រកចូលទី១ និងទី២ ដែលបានជន់លិចនៅពេលមានភ្លៀងធ្លាក់ម្តងៗដោយសារមូលហេតុលូតូច ដី និងសំរាមហូរចាក់ចូលពេញលូ។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត ឯកឧត្តម គួច ចំរើន និងលោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត បានដង្ហែអង្គកឋិនទានសាមគ្គីទៅកាន់វត្តគិរីជលសារ កោះរ៉ុង

ព្រឹកថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក លោកឧកញ៉ា ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ មន្ត្រីរាជការ និងសប្បុរសជនក្នុងខេត្តព្រះសីហនុ បានដង្ហែអង្គកឋិនទានសាមគ្គីទៅកាន់វត្តគិរីជលសារ កោះរ៉ុង ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អ៊ូ ធីតាពៅ គួចចំរើន បានផ្តើមបុណ្យអង្គកឋិនទានសាមគ្គីដង្ហែឆ្ពោះទៅកាន់វត្តវត្តគិរីជលសារ កោះរ៉ុង

រសៀលថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អ៊ូ ធីតាពៅ គួចចំរើន បានផ្តើមបុណ្យអង្គកឋិនទានសាមគ្គីដង្ហែឆ្ពោះទៅកាន់វត្តវត្តគិរីជលសារ កោះរ៉ុង ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តមអ្នកតំណាងរាស្ត្រខេត្តព្រះសីហនុ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោក

សូមអានបន្ត....