Home / ព័ត៌មានទូទៅ / ឯកឧត្តម វង្ស ផាណាត ឯកឧត្តម គួច ចំរើន និងលោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត បានដង្ហែអង្គកឋិនទានសាមគ្គីទៅកាន់វត្តគិរីជលសារ កោះរ៉ុង

ឯកឧត្តម វង្ស ផាណាត ឯកឧត្តម គួច ចំរើន និងលោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត បានដង្ហែអង្គកឋិនទានសាមគ្គីទៅកាន់វត្តគិរីជលសារ កោះរ៉ុង

ព្រឹកថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក លោកឧកញ៉ា ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ មន្ត្រីរាជការ និងសប្បុរសជនក្នុងខេត្តព្រះសីហនុ បានដង្ហែអង្គកឋិនទានសាមគ្គីទៅកាន់វត្តគិរីជលសារ កោះរ៉ុង ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ការផ្តួ​ចផ្តើ​ម​បុណ្យអង្គក​ឋិ​ន​ទានសាមគ្គីនេះ ដើម្បីប្រមូលបច្ច័យដង្ហែវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសី​មា វត្តគិរីជលសារ កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ហើយប​ច្ច័​យ​ដែលប្រមូលបានពីអង្គកឋិនទានយកទៅកសាងព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តគិរីជលសារ កោះរ៉ុងផងដែរ។
បុណ្យកឋិនទាន គឺជាបុណ្យប្រពៃណីខ្មែរដែលមានកាលវេលាច្បាស់លាស់មិនមែន​ចេះតែ​ធ្វើ​បា​ន​គ្រ​ប់​ពេ​ល​វេលានោះ​ទេ​ បុណ្យកឋិនទានក្នុងន័យជួយផ្គត់​ផ្គង់ដល់ព្រះសង្ឃដែលគង់ចាំព្រះវ​ស្សាអ​ស់កា​ល​ត្រី​មា​ស​ក្នុ​ង​ពុទ្ធ​សី​មា​វ​ត្ត​នី​មួ​យៗ ហើយក្នុងមួយវត្តអាចដង្ហែបុណ្យអង្គកឋិន​ទានចូលបានតែម្តងប៉ុណ្ណោះ​ក្នុងមួយរដូវកាល។
សូមបញ្ជាក់ថា បច្ច័យដែលទទួលបានពីអង្គកឋិនទានរបស់រដ្ឋបាលខេត្តព្រះសីហនុ មានចំនួន ៣៤៣.៣៨៤.៥០០រៀល និង ៥១៦.០៩២ដុល្លារអាមេរិក សរុបជាលុយដុល្លាទាំងអស់ស្មើនឹង ៥៩៩.៨៦៨ដុល្លារអាមេរិក។