ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ការបោះតង់ជាលក្ខណៈគ្រួសារ ដែលដឹកនាំដោយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី

នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ការបោះតង់ជាលក្ខណៈគ្រួសារ ដែលដឹកនាំដោយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា នៅឆ្នេរជំទាវម៉ៅ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត បានចុះប្រតិបត្តិការ និងឆែកឆេរអាគារក្រុមហ៊ុនមួយកន្លែ

ព័ត៌មានបឋម កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះប្រតិបត្តិការ និងឆែកឆេរអាគារក្រុមហ៊ុនមួយកន្លែងស្ថិតនៅក្រុម៩ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមពាក្យបណ្តឹងលេខ៦២៧ តាមរយៈហតឡាញរបស់អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អញ្ជើញពិនិត្យវត្ថុតាង និងនាំយកថវិកាដេីម្បី​លើកទឹកចិត្តដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្

ល្ងាចថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ អញ្ជើញពិនិត្យវត្ថុតាង និងនាំយកថវិកាដេីម្បី​លើកទឹកចិត្តដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ក្នុងការបង្ក្រាបករណីគ្រឿងញៀនចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុអញ្ជើញនាំកិច្ចប្រជុំពិភាក្សាណែនាំ ស្ដីពី ការប្រគុំតន្ត្រី តាំងពិព័រណ៍ និងបាញ់កាំជ្រួចនៅក្នុងឱកាសបុណ្យសមុទ្រ លើកទី១៩ ជុំទី៣

រសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុអញ្ជើញនាំកិច្ចប្រជុំពិភាក្សាណែនាំ ស្ដីពី ការប្រគុំតន្ត្រី តាំងពិព័រណ៍ និងបាញ់កាំជ្រួចនៅក្នុងឱកាសបុណ្យសមុទ្រ លើកទី១៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើពិភពលោកឆ្នាំ២០២២ ជាមួយ អាជ្ញាធរ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងភាគីម្ចាស់សំណើ តាមរយៈប្រព័ន្ធប្រជុំ zoom។

សូមអានបន្ត....