រសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុអញ្ជើញនាំកិច្ចប្រជុំពិភាក្សាណែនាំ ស្ដីពី ការប្រគុំតន្ត្រី តាំងពិព័រណ៍ និងបាញ់កាំជ្រួចនៅក្នុងឱកាសបុណ្យសមុទ្រ លើកទី១៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើពិភពលោកឆ្នាំ២០២២ ជាមួយ អាជ្ញាធរ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងភាគីម្ចាស់សំណើ តាមរយៈប្រព័ន្ធប្រជុំ zoom។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យក្រុមហ៊ុនម្ចាស់សំណើទាំងអស់ យកចិត្តទុកដាក់ជាពិសេស និងមានទំនួលខុសត្រូវ លើការគ្រប់គ្រងអនាម័យបរិស្ថាន សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ នៅអំឡុងពេល និងក្រោយព្រឹត្តិការណ៍ ធ្វើយ៉ាងណាធានាឱ្យបាននូវសោភណ្ឌភាព និងកេរ្តិ៍ឈ្មោះដ៏ល្អរបស់ខេត្តព្រះសីហនុ។