ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង Mr Bruno Bodard Director General of the MBBW អញ្ចើញបើកសន្និសិទអន្តរជាតិ ស្តីពីការអភិវឌ្ឍ និងការអភិរក្សឆ្នេរសមុទ្រកម្ពុជា

រសៀលថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង Mr Bruno Bodard Director General of the MBBW អញ្ចើញបើកសន្និសិទអន្តរជាតិ ស្តីពីការអភិវឌ្ឍ និងការអភិរក្សឆ្នេរសមុទ្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីប្រតិភូសមាជិកក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើសកលលោក នៅសណ្ឋាគារឯករាជ្យ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

សូមអានបន្ត....

<<បុណ្បសមុទ្រស្អាត គ្មានសំរាម>> ដើម្បីអរបរសាទរពិធីបុណ្យសមុទ្រលើកទី៩ ក្រោមប្រធានបទ<<ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម>>

ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ យុទ្ធនាការ <<បុណ្បសមុទ្រស្អាត គ្មានសំរាម>> ដើម្បីអរបរសាទរពិធីបុណ្យសមុទ្រលើកទី៩ ក្រោមប្រធានបទ<<ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម>>។ យុទ្ធនាការនេះ ប្រារព្ធធ្វើឡើងនៅទីលានតេជោ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងមានការចូលរួមពីប្រតិភូក្រសួងទេសចរណ៍ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរទេសចរណ៍ខេត្ត អង្គការ River ocean clean up and ever wave យុវជនអមត និងសិស្សានុសិស្ស មានចំនួនសរុប ២៥២នាក់។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសក ឆេង អោក

ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសក ឆេង អោក អតីតមន្រ្តីចូលនិវត្តន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវជាឪពុកបង្កើត ឯកឧត្តម ឆេង សុភ័ក្រ សមាជិកក្រុមប្រឹក្សាខេត្ត នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

កូនកោងកាងចំនួន ២,៣៨៨ ដើម ត្រូវបានដាំក្នុងពិធីដាំដើមកោងកាងអនុស្សាវរីយ៍ នៃមហាសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើពិភពលោក ឆ្នាំ២០២២

កូនកោងកាងចំនួន ២,៣៨៨ ដើម ត្រូវបានដាំក្នុងពិធីដាំដើមកោងកាងអនុស្សាវរីយ៍ នៃមហាសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើពិភពលោក ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីដាំដើមកោងកាងអនុស្សាវរីយ៍ នៃ

សូមអានបន្ត....

សូមអំពាវនាវដល់សាធារណជនទាំងអស់ ក្នុងករណីប្រទះឃើញស្ត្រីជនជាតិចិនខាងលើ សូមចូលរួមសហការផ្តល់ព័ត៌មានជូនសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ជនសង្ស័យឈ្មោះ DU LEI ភេទស្រី ជនជាតិចិន កើតថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៩៦ កាន់លិខិតឆ្លងដែនលេខ EJ2423571ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជាប់ពាក់ព័ន្ធនឹងករណីបង្កអសន្តិសុខនៅខេត្តព្រះសីហនុ។ សូមអំពាវនាវដល់សាធារណជនទាំងអស់ ក្នុងករណីប្រទះឃើញស្ត្រីជនជាតិចិនខាងលើ សូមចូលរួមសហការផ្តល់ព័ត៌មានជូនសមត្ថកិច្ចនៃស្នងការដ្ឋាន

សូមអានបន្ត....