សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ជនសង្ស័យឈ្មោះ DU LEI ភេទស្រី ជនជាតិចិន កើតថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៩៦ កាន់លិខិតឆ្លងដែនលេខ EJ2423571ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជាប់ពាក់ព័ន្ធនឹងករណីបង្កអសន្តិសុខនៅខេត្តព្រះសីហនុ។
សូមអំពាវនាវដល់សាធារណជនទាំងអស់ ក្នុងករណីប្រទះឃើញស្ត្រីជនជាតិចិនខាងលើ សូមចូលរួមសហការផ្តល់ព័ត៌មានជូនសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឬសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ សូមជម្រាបជូនថា សមត្ថកិច្ចនឹងរក្សាការសំងាត់ជូនបងប្អូន និងសូមអរគុណទុកជាមុន សម្រាប់ការចូលរួមសហការ ថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តព្រះសីហនុរបស់យើង សូមអរគុណ។