ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ យុទ្ធនាការ <<បុណ្បសមុទ្រស្អាត គ្មានសំរាម>> ដើម្បីអរបរសាទរពិធីបុណ្យសមុទ្រលើកទី៩ ក្រោមប្រធានបទ<<ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម>>។ យុទ្ធនាការនេះ ប្រារព្ធធ្វើឡើងនៅទីលានតេជោ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងមានការចូលរួមពីប្រតិភូក្រសួងទេសចរណ៍ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរទេសចរណ៍ខេត្ត អង្គការ River ocean clean up and ever wave យុវជនអមត និងសិស្សានុសិស្ស មានចំនួនសរុប ២៥២នាក់។
សូមជម្រាបជូនថា គោលបំណងនៃយុទ្ធនាការខាងលើ គឺជម្រុញឱ្យប្រជាពលរដ្ឋ មានការយល់ដឹងអំពីការទុកដាក់សំរាមឱ្យបានល្អ ដើម្បីឆ្នេរសមុទ្រខេត្តព្រះសីហនុស្អាត និងគ្មានសំរាម ពិសេសដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម នៅឆ្នាំក្រោយ។