ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សេចក្តីជូនដំណឹង ស្តីពីការផ្អាកការរធ្វើចរាចរណ៍ជាបណ្តោះអាសន្ន នូវកំណាត់ផ្លូវជាតិលេខ៤៥ ដោយបិទផ្លូវផ្នែកម្ខាងនៃផ្លូវ (ផ្លូវ Two ways) ដោយផ្នែកម្ខាងទៀតអាចធ្វើចរាចរណ៍បានជាធម្មតា

សេចក្តីជូនដំណឹង ស្តីពីការផ្អាកការរធ្វើចរាចរណ៍ជាបណ្តោះអាសន្ន នូវកំណាត់ផ្លូវជាតិលេខ៤៥ ដោយបិទផ្លូវផ្នែកម្ខាងនៃផ្លូវ (ផ្លូវ Two ways) ដោយផ្នែកម្ខាងទៀតអាចធ្វើចរាចរណ៍បានជាធម្មតា។ មូលហេតុ នៃការបិទចរាចរណ៍ជាបណ្តោះអាសន្ននេះ ដោយសារមានតំរូវការជួសជុលកំណាត់ផ្លូវជាតិលេខ៤៥ (មហាវិថីរាម) ត្រង់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដែលមានការផតស្រុត ទំហំ ទទឹង ៤ម បណ្តោយ ៣០០ម ដោយធ្វើការកាយបកកៅស៊ូចាស់ AC កម្រាស់ ៧សម រួចអ៊ុតកៅស៊ូ AC ថ្មី។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញឡើងលើនាវា INS SATPURA (F48) ដើម្បីធ្វើការសំណេះសំណាលជាមួយមេបញ្ជាការនាវា និងកងនាវិករបស់នាវាកងទ័ពជើងទឹកឥណ្

រសៀលថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញឡើងលើនាវា INS SATPURA (F48) ដើម្បីធ្វើការសំណេះសំណាលជាមួយមេបញ្ជាការនាវា និងកងនាវិករបស់នាវាកងទ័ពជើងទឹកឥណ្ឌា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បន្ទាប់ពីនាវាកងទ័ពជើងទឹកឥណ្ឌាបានចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃរួចមក គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន អញ្ជើញដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ពាណិជ្ជករ អាជីវករ និងបងប្អូនប្រជាពលរដ្ឋខេត្តព្រះសីហនុ បានរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្

ព្រឹកថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ពាណិជ្ជករ អាជីវករ និងបងប្អូនប្រជាពលរដ្ឋខេត្តព្រះសីហនុ បានរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតគម្រប់៧០ យាងចូល ៧១ព្រះវស្សា ដោយមានការរៀបចំពីធីសូមមន្ត ចម្រើនព្រះបរិត្ត និងរាប់បាតព្រះសង្ឃចំនួន ៧១អង្គ នៅវេទិការបុណ្យជាតិ

សូមអានបន្ត....

ការប្រកួតកីឡាម៉ូតូទឹកក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២នៅខេត្តព្រះសីហនុបានបើកប្រកួតជាផ្លូវការនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នេះ នៅបរិវេណទីលានសម្ដេចតេជោឆ្នេរកន្ទុយនាគ

ការប្រកួតកីឡាម៉ូតូទឹកក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២នៅខេត្តព្រះសីហនុបានបើកប្រកួតជាផ្លូវការនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នេះ នៅបរិវេណទីលានសម្ដេចតេជោឆ្នេរកន្ទុយនាគស្ថិតនៅក្នុងសង្កាត់លេខ ៣ក្រុងព្រះសីហនុ។ យោងតាមគណៈកម្មការជំនាញនិងសហព័ន្ធកីឡាជាតិបានឱ្យដឹងថាការប្រកួតប្រភេទកីឡាម៉ូតូទឹក។សម្រាបព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះនៅថ្ងៃនេះបានបើកដំណើរការប្រកួតជាផ្លូវការហើយ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន និងលោកឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាព ខ្វះខាត ១៦៨គ្រួសា

ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង ជំនួយការ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាព ខ្វះខាត ១៦៨គ្រួសារ ប្រជាការពារ ១៣២គ្រួសារ និងអតីតយុទ្ធជន ៥៦គ្រួសារ សរុប ៣៥៦គ្រួសារ ស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

សូមអានបន្ត....