សេចក្តីជូនដំណឹង ស្តីពីការផ្អាកការរធ្វើចរាចរណ៍ជាបណ្តោះអាសន្ន នូវកំណាត់ផ្លូវជាតិលេខ៤៥ ដោយបិទផ្លូវផ្នែកម្ខាងនៃផ្លូវ (ផ្លូវ Two ways) ដោយផ្នែកម្ខាងទៀតអាចធ្វើចរាចរណ៍បានជាធម្មតា។ មូលហេតុ នៃការបិទចរាចរណ៍ជាបណ្តោះអាសន្ននេះ ដោយសារមានតំរូវការជួសជុលកំណាត់ផ្លូវជាតិលេខ៤៥ (មហាវិថីរាម) ត្រង់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដែលមានការផតស្រុត ទំហំ ទទឹង ៤ម បណ្តោយ ៣០០ម ដោយធ្វើការកាយបកកៅស៊ូចាស់ AC កម្រាស់ ៧សម រួចអ៊ុតកៅស៊ូ AC ថ្មី។
ចំពោះការបិទចរាចរណ៍កំណាត់ផ្លូវម្ខាងនេះ គឺចាប់អនុវត្តពីម៉ោង ២០ និង០០នាទីយប់នេះ រហូតដល់ម៉ោង ០៥ និង០០នាទី ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។
អាស្រ័យដូចបានជម្រាបជូន សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាប។