ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

កិច្ចប្រជុំសាមញ្ញលើកទី២ ឆ្នាំទី២ ផ្ដោតលើការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ

ខេត្តព្រះសីហនុ៖ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំ សាមញ្ញលើកទី២ ឆ្នាំទី២ ផ្ដោតលើការងារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ។

សូមអានបន្ត....

កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី២ លើកទី២៣

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី២ លើកទី២៣ ក្រោមអធបតីភាព ឯកឧត្តម ជាម ហីុម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តព្រះសីហនុ និង អធិបតីភាព លោក សំ សំអាត អភិបាលរង និង អភិបាលរងនៃគណៈអភិបាល និង មន្ទីរអង្គភាពចំណុះសាលាខេត្តព្រះសីហនុ ។

សូមអានបន្ត....

នាវាទេសចរណ៍របស់ BERMUDA មួយគ្រឿងឈ្មោះ Queen Marry II ចូលចតនៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ មាននាវាទេសចរណ៍ របស់ BERMUDA មួយគ្រឿងឈ្មោះ Queen Marry II ចូលចត នៅកំពង់ផែស្វ័យត ក្រុងព្រះសីហនុ វេលាម៉ោង៧ៈ៤០នាទីព្រឹក បន្ទាប់ពីចាកចេញ ពីប្រទេសថៃ មកកាន់ព្រះរាជាណាចក្រកម្ពុជា និង បន្តដំណើរទៅកាន់ ប្រទេសវៀតណាម នៅម៉ោង១៩ៈ០០ នាទីយប់នេះផងដែរ ។

សូមអានបន្ត....

ឈូសឆាយធ្វើផ្លូវថ្មីនៅតំបន់ឆ្នេរអារីស្តុន តភ្ជាប់ពីផ្លូវឆ្នេរអូរឈើទាល រហូតដល់ផ្លូវព្រះរាជដំណាក់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យអាជ្ញាធរមានសមត្ថកិច្ច ចុះឈូសឆាយធ្វើផ្លូវថ្មីនៅតំបន់ឆ្នេរអារីស្តុន តភ្ជាប់ពីផ្លូវឆ្នេរអូរឈើទាល រហូតដល់ផ្លូវព្រះរាជដំណាក់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ៕ TR

សូមអានបន្ត....

កិច្ចប្រជុំស្តីពីការចាក់ដីលប់អូរ ប្រឡាយ និង ការសាងសង់សំណង់នានាលើដីចំណីអូរ ប្រឡាយ នៅក្នុងខេត្តព្រះសីហនុទាំងមូល

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ លោក សុខ ផន អភិបាលរងខេត្តព្រះសីហនុ ជាតំណាងរបស់ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការចាក់ដីលប់អូរ ប្រឡាយ និង ការសាងសង់សំណង់នានាលើដីចំណីអូរ ប្រឡាយ នៅក្នុងខេត្តព្រះសីហនុទាំងមូល ។

សូមអានបន្ត....