ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី២ លើកទី២៣ ក្រោមអធបតីភាព ឯកឧត្តម ជាម ហីុម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តព្រះសីហនុ និង អធិបតីភាព លោក សំ សំអាត អភិបាលរង និង អភិបាលរងនៃគណៈអភិបាល និង មន្ទីរអង្គភាពចំណុះសាលាខេត្តព្រះសីហនុ ។
អង្គប្រជុំពិភាក្សាដូចខងក្រោមៈ
១. ពិនិត្យ និង អនុម័តសេចក្ដីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី២
២. ពិនិត្យ និង អនុម័តសេចក្ដីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ
៣.ពិនិត្យ និង អនុម័តរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០១៦ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាល
៤. ស្ដាប់របាយការណ៍របស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ
៥.ពិនិត្យ និងអនុម័តលើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់ឧបត្ថម្ភមន្ត្រី បុគ្គលិករដ្ឋបាលសាលាខេត្តព្រះសីហនុ
៦. បញ្ហាផ្សេងៗ
រូបភាព