ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ លោក សុខ ផន អភិបាលរងខេត្តព្រះសីហនុ ជាតំណាងរបស់ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការចាក់ដីលប់អូរ ប្រឡាយ និង ការសាងសង់សំណង់នានាលើដីចំណីអូរ ប្រឡាយ នៅក្នុងខេត្តព្រះសីហនុទាំងមូល ។
នៅក្នុងកិច្ចប្រជុំនេះលោក សុខ ផន នឹងមានវិធានការណ៍ទៅតាមក្រុង/ស្រុង និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ទប់ស្កាត់មិនឲ្យមានការរំលោភដោយសាងសង់សំណង់លើដីចំណីអូរប្រឡាយទប់ស្កាត់ការចាក់ដីលប់អូរ និងផ្លូវទឹក ព្រមទាំងឲ្យបោះបង្គោលកំណត់ចំណីអូរ ព្រែក ប្រឡាយនានា ស្តារអូរ ប្រឡាយ ព្រែកឡើងវិញឲ្យទាន់រដូវប្រាំង និងបំផុសឲ្យប្រជាពលរដ្ឋជីកអណ្តូង ឬអាងស្តុកទឹកតាមគ្រួសារ ដើម្បីជៀសវាងការខ្វះទឹកស្អាតប្រើប្រាស់នារដូវប្រាំងនេះ ៕ TR
រូបភាព