ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញប្រកាសលទ្ធផលជ័យលាភីផលិតខ្សែវីដេអូខ្លី ក្នុងន័យលើកកម្ពស់អនាម័យបរិស្ថាន ក្រោមប្រធានបទ «ឆ្នេរស្អាត បរិស្ថានល្អ ទេសចររីករាយ»

ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញប្រកាសលទ្ធផលជ័យលាភីផលិតខ្សែវីដេអូខ្លី ក្នុងន័យលើកកម្ពស់អនាម័យបរិស្ថាន ក្រោមប្រធានបទ «ឆ្នេរស្អាត បរិស្ថានល្អ ទេសចររីករាយ»។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត និងប្រធានគណៈកម្មការរៀបចំការប្រឡងប្រណាំងវីដេអូអប់រំខ្លី បានរាយការណ៍ថា កាលពីថ្ងៃទី៥ ខែមីនា

សូមអានបន្ត....

រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យទីតាំងកំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ វិនិយោគដោយក្រុមហ៊ុនអ្នកឧកញ៉ា ទៀ វិចិត្រ។

រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យទីតាំងកំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ វិនិយោគដោយក្រុមហ៊ុនអ្នកឧកញ៉ា ទៀ វិចិត្រ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិ បាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ព្រះវិហារវត្ត គិរីជលសារ

ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិ បាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ព្រះវិហារវត្ត គិរីជលសារស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ តាមការឱ្យដឹងពីក្រុមការងារបច្ចេកទេសសាងសង់ព្រះវិហារវត្ត គិរីជលសារ ភូមិព្រែកស្វាយ បានបញ្ជាក់ថា វត្តព្រែកស្វាយមានផ្ទៃដី ៤៧ ០០០ម៉ែត្រ ការ៉េ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យទីតាំងគ្រោងសាងសង់ ផ្លូវបេតុង តភ្ជាប់ពីផ្លូវមេទៅកាន់មណ្ឌលសុខភាពក្រុងកោះរ៉ុង

រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យទីតាំងគ្រោងសាងសង់ ផ្លូវបេតុង តភ្ជាប់ពីផ្លូវមេទៅកាន់មណ្ឌលសុខភាពក្រុងកោះរ៉ុង។

សូមអានបន្ត....

ឯកឧត្តម កែវ រតនៈ និងឯកឧត្តម គួច ចំរើន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលគម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យមកប់ក្រោមបាតសមុទ្រ និងអាកាស

ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលគម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យមកប់ក្រោមបាតសមុទ្រ និងអាកាស តាមបណ្តាកោះ រួមមានពីស្រុកគិរីសាគរ ខេត្តកោះកុង ឆ្លងកាត់កោះម្នាស់ កោះតាទាម ភ្ជាប់មកកោះស្តេច កោះសាមិត កោះអំពិលមកដល់កោះស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង មកដល់សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

សូមអានបន្ត....