ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទគោរពវិញ្ញាណក្ខន្ធព្រះសព ព្រះវិមលសាគរ ហ្វាន់ ហឿន

ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទគោរពវិញ្ញាណក្ខន្ធព្រះសព ព្រះវិមលសាគរ ហ្វាន់ ហឿន ព្រះរាជគណៈកិត្តិយស និងជាព្រះមេគណខេត្តព្រះសីហនុ បានអនិច្ចធម្ម កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៤ឆ្នាំ ដោយរោគាពាធ ស្ថិតនៅវត្តសាមគ្គីគិរីស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងវិធានការបញ្ចេញសម្រាមនៅក្នុងក្រុងព្រះសីហនុ

ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងវិធានការបញ្ចេញសម្រាមនៅក្នុងក្រុងព្រះសីហនុ ឱ្យបានទៀងទាត់ និងទាន់ពេលវេលា ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ លោកប្រធានមន្ទីរ និងនាយកគ្រប់គ្រងប្រមូលសំរាម KSWM និងអង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃណីយ៍ ដឹកនាំប្រតិភូចូលជួបពិភាក្សា

រសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃណីយ៍ ដឹកនាំប្រតិភូចូលជួបពិភាក្សា ដើម្បីកិច្ចសហប្រតិបត្តិការលើសេវាប្រៃណីយ៍កម្ពុជា ជាមួយរដ្ឋបាលខេត្តព្រះសីហនុ។ លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃណីយកម្ពុជា បានជំរាបជូនពីគោលបំណងកិច្ចពិភាក្សាភ្ជាប់សេវាប្រៃណីយ៍កម្ពុជា ជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដែល

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន និងលោកជំទាវ បាននាំយកអំណោយសង្គ្រោះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៉ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរាចំនួន ៣៩១គ្រួសារ

ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ បាននាំយកអំណោយសង្គ្រោះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៉ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរាចំនួន ៣៩១គ្រួសារ មកពី ៤សង្កាត់ ក្នុងក្រុងព្រះសីហនុ ស្ថិតនៅសាលាដុនបូស្កូ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមអានបន្ត....

សារអបអរសាទរ ការដាក់បញ្ជូល«រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

សារអបអរសាទរ ការដាក់បញ្ជូល«រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

សូមអានបន្ត....