ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទគោរពវិញ្ញាណក្ខន្ធព្រះសព ព្រះវិមលសាគរ ហ្វាន់ ហឿន ព្រះរាជគណៈកិត្តិយស និងជាព្រះមេគណខេត្តព្រះសីហនុ បានអនិច្ចធម្ម កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៤ឆ្នាំ ដោយរោគាពាធ ស្ថិតនៅវត្តសាមគ្គីគិរីស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។