ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

វគ្គបណ្ដុះបណ្ដាល ស្តីពី “អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ” រៀបចំដោយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តព្រះសីហនុ

នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ វគ្គបណ្ដុះបណ្ដាល ស្តីពី “អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ” រៀបចំដោយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តព្រះសីហនុ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន ជាគ្រូឧទ្ទេស និងលោក ចន ចន្ធី មន្ត្រីជំនាញនៃវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិតយសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ជាគ្រូឧទ្ទេស ដើម្បីផ្តល់ចំណេះដឹងជូនមន្រ្តីរាជការដែលអញ្ជើញមកពី រដ្ឋបាលខេត្ត មន្ទីរនិងអង្គភាពនានាជុំវិញខេត្តព្រះសីហនុ សរុបប្រមាណ ៨៦នាក់។

សូមអានបន្ត....

ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធបើកឱ្យដំណើរការជាផ្លូវការរីសត Summer Bay Beach Club and Cabins។

រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធបើកឱ្យដំណើរការជាផ្លូវការរីសត Summer Bay Beach Club and Cabins។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញសំណេះសំណាល និងលើកទឹកចិត្តដល់កងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុនិងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងលើកទឹកចិត្តដល់កងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុនិងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលបានបំពេញការងារយ៉ាងល្អប្រសើរក្នុងការបង្ក្រាបគ្រឿងញៀន។

សូមអានបន្ត....

រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជួបសម្តែងការគួរសមជាមួយលោក Fan Manjiang ទីប្រឹក្សាស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានការិយាល័យកិច្ចការកុងស៊ុលចិនថ្មី ប្រចាំខេត្តព្រះសីហនុ។

រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជួបសម្តែងការគួរសមជាមួយលោក Fan Manjiang ទីប្រឹក្សាស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានការិយាល័យកិច្ចការកុងស៊ុលចិនថ្មី ប្រចាំខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម កែវ ឡាយ និងលោក ឯម ភាព អញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២៣ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម កែវ ឡាយ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២៣ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលខេត្ត លោកអភិបាលស្រុក លោក លោកស្រីជាមេឃុំ សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ។

សូមអានបន្ត....