ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ នាឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ មានបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានចូលរួមកាន់បិណ្ឌវេណទី៣ នៅតាមបណ្តាវត្តនានា ក្នុងខេត្តព្រះសីហនុ។

ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ នាឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ មានបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានចូលរួមកាន់បិណ្ឌវេណទី៣ នៅតាមបណ្តាវត្តនានា ក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យដោះស្រាយករណីក្រុមហ៊ុន បុរី វីអាយភី

នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យដោះស្រាយករណីក្រុមហ៊ុន បុរី វីអាយភី មានវិវាទជាមួយអតិថិជនទិញផ្ទះល្វែងមានទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំករណីសំណើសុំឈូសឆាយ និងបើកផ្លូវពីភូមិព្រែកស្វាយ ទៅម៉ាហ្វីយ៉ា រីស៊ត

ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំករណីសំណើសុំឈូសឆាយ និងបើកផ្លូវពីភូមិព្រែកស្វាយ ទៅម៉ាហ្វីយ៉ា រីស៊ត ដោយចាក់ក្រាលគ្រួសក្រហម ប្រវែង ៧,១២គីឡូម៉ែត ទទឹង ១២ម៉ែត្រ ស្ថិតនៅភូមិ ព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយករណីការតម្លៃថ្លៃប្រើប្រាស់ទឹកស្អាតរបស់ក្រុមហ៊ុនអានកូ វ៉ធើ សិបផ្លាយ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយករណីការតម្លៃថ្លៃប្រើប្រាស់ទឹកស្អាតរបស់ក្រុមហ៊ុនអានកូ វ៉ធើ សិបផ្លាយ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោក នាយករងរដ្ឋបាលខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន អានកូ វ៉ធើ សិបផ្លាប។

សូមអានបន្ត....

ឯកឧត្តម ម៉ុង ឬទ្ធី និងឯកឧត្តម គួច ចំរើន ក្នុងកិច្ចប្រជុំចុះពិនិត្យស្ថានភាពមជ្ឍមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត ផ្អែកលើសហគមន៍ នៅឃុំកែវផុស

រសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំចុះពិនិត្យស្ថានភាពមជ្ឍមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត ផ្អែកលើសហគមន៍ នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ព្រះរាជអាជ្ញា តំណាងស្នងការ កងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ លោកអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ និងនាយិការទីចាត់ការហិរញ្ញវត្ថុខេត្ត។

សូមអានបន្ត....