ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

គម្រោងចំនួន២ នៅខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងត្រូវបានវាយតម្លៃថា នឹងជះឥទិ្ធពលយ៉ាងវិជ្ជមានដល់សេដ្ឋកិច្ចខេត្ត

នាព្រឹកថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ២០២៤ ​លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំ​ច្រកចេញ-ចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួន ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សូមអានបន្ត....

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញបើកសន្និបាតបូលសរុបលទ្ធផលការងារអប់រំយុវជន និងកីឡាឆ្នាំសិក្សា២០២២-២០២៣ និងទិសដៅឆ្នាំសិក្សា ២០២៣-២០២៤

ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញបើកសន្និបាតបូលសរុបលទ្ធផលការងារអប់រំយុវជន និងកីឡាឆ្នាំសិក្សា២០២២-២០២៣ និងទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ ដោយមានការចូលរួមពីលោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព លោកនាយក នាយិការសាលាទាំង១០២ នៃខេត្តព្រះសីហនុ និងលោកគ្រូ អ្នកគ្រូ នៅសាលប្រជុំមន្ទីរអប់រំយុវជននិងកីឡា។

សូមអានបន្ត....

សេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យអនុវត្តសាកល្បងការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តព្រះសីហនុ

សេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យអនុវត្តសាកល្បងការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តព្រះសីហនុ

សូមអានបន្ត....

រដ្ឋបាលក្រុងព្រះសីហនុ ចេញសេចក្ដីជូនដំណឹងចំនួន២

រដ្ឋបាលក្រុងព្រះសីហនុ ចេញសេចក្ដីជូនដំណឹងចំនួន២ ស្ដីពីការប្រមូលថ្លៃសេវាដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជននៅក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។ #waste #cleancity

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញស្តាប់បទបង្ហាញស្តីពីបច្ចេកវិទ្យាអាងប្រព្រឹត្តិកម្មទឹកកខ្វក់

ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញស្តាប់បទបង្ហាញស្តីពីបច្ចេកវិទ្យាអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត អភិបាលរងក្រុង និងប្រធានមន្ទីរ អង្គភាព។

សូមអានបន្ត....