ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ការពិនិត្យស្ថានភាពផ្លូវ និងប្រព័ន្ធ អូរ ប្រឡាយ ស្ថិតក្នុងភូមិសាស្ត្រស្រុកពៃ្រនប់របស់ឯកឧត្តម គួច ចំរើន

នៅរសៀលថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីចុះពិនិត្យផ្លូវលេខ១៤៦បេ(វិថីសម្តេចព្រះសង្ឃរាជ ទេព វង្ស) រួចមកឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបន្តដំណើរពិនិត្យស្ថានភាពផ្លូវ និងប្រព័ន្ធ អូរ ប្រឡាយ ស្ថិតក្នុងភូមិសាស្ត្រស្រុកពៃ្រនប់ បន្តទៀត ។

សូមអានបន្ត....

ការជួសជុលកំណត់ផ្លូវលេខ១៤៦បេ (វិថីសម្តេចព្រះសង្ឃរាជ ទេព វង្ស) ពីស្រុកស្ទឹងហាវ មកកាន់ស្រុកព្រៃនប់

នៅរសៀលថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាព នៃការជួសជុលកំណត់ផ្លូវលេខ១៤៦បេ (វិថីសម្តេចព្រះសង្ឃរាជ ទេព វង្ស) ពីស្រុកស្ទឹងហាវ មកកាន់ស្រុកព្រៃនប់ ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំជើងគោ ស្រុកព្រៃនប់។

សូមអានបន្ត....

ការដឹកនំាមន្ត្រីជំនាញចុះពិនិត្យស្ថានភាពផ្លូវ ស្ពាន និងប្រព័ន្ធអូរប្រឡាយនៅក្នុងភូមិសាស្រ្តសង្កាត់លេខ៤ ក្រុងព្រះសីហនុ

នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនំាមន្ត្រីជំនាញចុះពិនិត្យស្ថានភាពផ្លូវ ស្ពាន និងប្រព័ន្ធអូរប្រឡាយនៅក្នុងភូមិសាស្រ្តសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួន និងគ្រោងស្ថាបនាឡើងវិញនូវស្ពានមួយចំនួននៅលើទីតាំងសំខាន់ៗ និងពិនិត្យលទ្ធភាពក្នុងការសាងសង់ផ្លូវ ស្ថិតនៅភូមិសាស្ត្រ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុផងដែរ។

សូមអានបន្ត....

សេចក្តីជូនដំណឹង

សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា កំណត់ផ្លូវលេខ១៤៦បេ ពីស្រុកស្ទឹងហាវមកកាន់ស្រុកព្រៃនប់ ត្រូវបានផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ដោយសារកំណាត់ផ្លូវនេះរងការខូចខាតដោយសារការបាក់ដី និងត្រូវការធ្វើការជួសជុលជាបន្ទាន់។  

សូមអានបន្ត....