នៅរសៀលថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០
បន្ទាប់ពីចុះពិនិត្យផ្លូវលេខ១៤៦បេ(វិថីសម្តេចព្រះសង្ឃរាជ ទេព វង្ស) រួចមកឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបន្តដំណើរពិនិត្យស្ថានភាពផ្លូវ និងប្រព័ន្ធ អូរ ប្រឡាយ ស្ថិតក្នុងភូមិសាស្ត្រស្រុកពៃ្រនប់ បន្តទៀត ។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំដល់លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និង លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ធ្វើការកាយស្តារអូរប្រឡាយ ដើម្បីបើកមុខទឹក និងសម្រួលចរន្តទឹកហូរបានលឿន ដែលអាចបញ្ចៀស ឬកាត់បន្ថយនូវការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋដោយសារជំនន់ទឹកភ្លៀង។