ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

កិច្ចប្រជុំពិភាក្សា ការតបណ្តាញលូ និងការធ្វើជញ្ជាំងអូរអេម៉ារីយូ ដើម្បីបញ្ចៀសការលិចលង់ជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ

ព្រឹកថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុដឹកនាំកិច្ចប្រជុំពិភាក្សា ការតបណ្តាញលូ និងការធ្វើជញ្ជាំងអូរអេម៉ារីយូ ដើម្បីបញ្ចៀសការលិចលង់ជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុងព្រះសីហនុ តំណាងក្រុមហ៊ុន អេម៉ារីយូ ប្រធាន អនុប្រធានមន្ទីរ និងអង្គភាព ពាក់ព័ន្ធផងដែរ។

សូមអានបន្ត....

សេចក្តីជូនដំណឹង

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ការនាំចូលស្រា (មានជាតិអាកុលលើស១០%) និងបារី ក្រៅពីច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កំពង់ផែអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិ ត្រូវមានការអនុញ្ញាតពីអគ្គនាយកដ្ឋានគយជាមុន។

សូមអានបន្ត....

ការចុះពិនិត្យទីតាំងនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីគ្រោងសាងសង់មន្ទីរពិសោធន៍វេជ្ជសាស្ត្រ

នៅព្រឹកថ្ងៃអាទិត្យ ៤រោច ខែភទ្របទ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២០ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យទីតាំងនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានទីតាំងស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីគ្រោងសាងសង់មន្ទីរពិសោធន៍វេជ្ជសាស្ត្រ ។

សូមអានបន្ត....

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុចែកជូនប្រជាពលរដ្ឋក្រីក្រក្រុងព្រះសីហនុ ចំនួន ១,២២៦​គ្រួសារ​ មកពី ៤សង្កាត់

ព្រឹកថ្ងៃអាទិត្យ ៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ទី០៦ ខែកញ្ញា​ ឆ្នាំ​២០២០​ ឯកឧត្ដម​ គួច​ ចំរេីន​ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងជាអភិបាល​នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់​ ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា

សូមអានបន្ត....