ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្ដាលប៉ះពាល់ដល់​ប្រជាពលរដ្ឋរងផលប៉ះពាល់តិចតួចក្នុង ឃុំចំនួន២ ក្នុងស្រុកព្រៃនប់

នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្ដាលប៉ះពាល់ដល់​ប្រជាពលរដ្ឋរងផលប៉ះពាល់តិចតួចក្នុង ឃុំចំនួន២ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងនោះមាន ឃុំទឹកល្អក់ ៦៥គ្រួសារ ឃុំសាមគ្គី ១៨គ្រួសារ សរុបចំនួន ៨៣គ្រួសារ។

សូមអានបន្ត....

ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ អញ្ជើញ​ជួបសំណេះសំណាល​ និងលេីកទឹកចិត្តដល់ក្រុមកីឡាករទូក​ ង​ ឈ្មោះ​ (​ ព្រះសីហនុ​សែនជ័យបារមីជំទាវម៉ៅ​ )​

នៅព្រឹក​ថ្ងៃទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ អញ្ជើញ​ជួបសំណេះសំណាល​ និងលេីកទឹកចិត្តដល់ក្រុមកីឡាករទូក​ ង​ ឈ្មោះ​ (​ ព្រះសីហនុ​សែនជ័យបារមីជំទាវម៉ៅ​ )​ ដេីម្បីត្រៀមចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប​ និងសំពះ​ព្រះខែ​​អក​អំបុក​ ​នាថ្ងៃទី២៦​ ទី២៧​ ទី២៨​ ​ខែវិច្ឆិកា​ ឆ្នាំ២០២៣ ខាងមុខនេះ។

សូមអានបន្ត....

លោក ជាវ វិជ្ជាក់ បានដឹកនាំគណៈប្រតិភូគណៈកម្មការជំនាញខេត្តព្រះសីហនុ ចូលរួមកិច្ចប្រជុំ និងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវន្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ជាវ វិជ្ជាក់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូគណៈកម្មការជំនាញខេត្តព្រះសីហនុ ចូលរួមកិច្ចប្រជុំ និងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវន្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលពលីកាលពីសម័យសង្គ្រាម​នៅកម្ពុជា រវាងគណ:កម្មការជំនាញជំនាញខេត្តកំពត​ ខេត្តកែប​ ខេត្តកោះកុង​ និងខេត្ត

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការដឹកជញ្ជូន(ចិន-កម្ពុជា) ប្រកបដោយទេពកោសល្យខ្ពស់ ស្ថិតនៅទីក្រុងណានជីង ខេត្តជាំងស៊ូ

រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការដឹកជញ្ជូន(ចិន-កម្ពុជា) ប្រកបដោយទេពកោសល្យខ្ពស់ ស្ថិតនៅទីក្រុងណានជីង ខេត្តជាំងស៊ូ

សូមអានបន្ត....

សេចក្តីជូនដំណឹង ស្ដីពីការចុះធ្វើបច្ចុប្បន្នភាពទិន្នន័យ និងត្រួតពិនិត្យលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណតាម មូលដា្ឋនអាជីវកម្មក្នុងភូមិសាស្ត្រសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

សេចក្តីជូនដំណឹង ស្ដីពីការចុះធ្វើបច្ចុប្បន្នភាពទិន្នន័យ និងត្រួតពិនិត្យលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណតាម មូលដា្ឋនអាជីវកម្មក្នុងភូមិសាស្ត្រសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

សូមអានបន្ត....