នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ជាវ វិជ្ជាក់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូគណៈកម្មការជំនាញខេត្តព្រះសីហនុ ចូលរួមកិច្ចប្រជុំ និងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវន្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា រវាងគណ:កម្មការជំនាញជំនាញខេត្តកំពត ខេត្តកែប ខេត្តកោះកុង និងខេត្តព្រះសីហនុ (កម្ពុជា) និងខេត្តគៀនយ៉ាង (វៀតណាម) សម្រាប់ដំណាក់កាល XXIII (រដូវប្រាំង ឆ្នាំ២០២៣ – ២០២៤) នៅមន្ទីរគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម