ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ពិធីបើកការដ្ឋាន ស្ថាបនាផ្លូវទាំង៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

(ព្រះសីហនុ)៖ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត និងជាការបើកទំព័រសករាជថ្មី សម្រាប់ទឹកដីខេត្តព្រះសីហនុ ព្រឹកថ្ងៃសៅរ៍ ៥រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ពិធីបើកការដ្ឋាន ស្ថាបនាផ្លូវទាំង៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ និងបណ្តាថ្នាក់ដឹកនាំក្រុមហ៊ុននានានៅក្នុងប្រទេសកម្ពុជាប្រមាណជាប្រាំពាន់នាក់។

សូមអានបន្ត....

ឯកឧត្តម គួច ចំរេីន បានអនុញ្ញាតអោយគណៈប្រតិភូមន្ទីរពាណិជ្ជកម្ម ខេត្តហ្វូជាន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

នៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរេីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតអោយគណៈប្រតិភូមន្ទីរពាណិជ្ជកម្មខេត្តហ្វូជាន ដឹកនាំដោយ លោក Liu depei អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តហ្វូជាន ប្រទេសចិន

សូមអានបន្ត....

រដ្ឋមន្ត្រីក្រសួងសាធារណការ បើកកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពគម្រោងជួលជុលផ្លូវ ២២ខ្សែក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងឯកឧត្តម គួច ចំរើន ជាគណៈអភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំ ស្តីពីគម្រោងវឌ្ឍនភាព ជួសជុលផ្លូវ ២២ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីមន្ទីរ អង្គភាពពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេស នៅសាលប្រជុំសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ។

សូមអានបន្ត....

ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន រួមជាមួយឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខជាមួយមន្រ្តីនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុ

ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន រួមជាមួយឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខជាមួយមន្រ្តីនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុ នាពេលរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩។

សូមអានបន្ត....

កិច្ចប្រជុំត្រួតពិនិត្យលើការងារគ្រប់គ្រងផ្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្ម

ខេត្តព្រះសីហនុ៖នារសៀលថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ មានកិច្ចប្រជុំត្រួតពិនិត្យ លើការងារគ្រប់គ្រងស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្ម ក្រោមអធិបតីភាពលោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ មានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង សង្កាត់ ក្នុងខេត្តព្រះសីហនុ ដើម្បីកែលម្អសោភ័ណភាព និងរក្សាអត្តសញ្ញាណជាតិខ្មែរ ។ 

សូមអានបន្ត....