ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ការយកសំណាកតេស្តពីបុរសជនជាតិចិន អាយុ ៣១ឆ្នាំ ស្នាក់នៅសណ្ឋាគារ ឡាយអឺងហាយ (ម្តុំតោពីរ) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបសារធាណៈជនជ្រាបថា៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីបុរសជនជាតិចិន អាយុ ៣១ឆ្នាំ ស្នាក់នៅសណ្ឋាគារ ឡាយអឺងហាយ (ម្តុំតោពីរ) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ការផាកពិន័យបុរសម្នាក់ មានមុខរបរជាបុគ្គលិកធ្វើការនៅសណ្ឋាគារឯកជនមួយកន្លែង នៅក្នុងក្រុងព្រះសីហនុ

រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការផាកពិន័យបុរសម្នាក់ មានមុខរបរជាបុគ្គលិកធ្វើការនៅសណ្ឋាគារឯកជនមួយកន្លែង នៅក្នុងក្រុងព្រះសីហនុ និងមានទីលំនៅទីតាំងនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងជាអ្នកពាក់ព័ន្ធដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ហើយត្រូវបានក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះដើម្បីធ្វើការតាមដានសុខភាព តែរូបគាត់មិនបានអនុវត្តន៍តាមការណែនាំ ដោយបានចេញធ្វើដំណើរជាច្រើនកន្លែងក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

សូមអានបន្ត....

គិតត្រឹមម៉ោង១០:៣០ នាទីព្រឹក ថ្ងៃទី០៥ ខែមីនា​ ឆ្នាំ២០២១​ អ្នកវិជ្ជមានវីរុសកូវីដ-១៩​ នៅខេត្តព្រះសីហនុ មានចំនួនសរុប ៨៥ នាក់

គិតត្រឹមម៉ោង១០:៣០ នាទីព្រឹក ថ្ងៃទី០៥ ខែមីនា​ ឆ្នាំ២០២១​ អ្នកវិជ្ជមានវីរុសកូវីដ-១៩​ នៅខេត្តព្រះសីហនុ មានចំនួនសរុប ៨៥ នាក់ ។

សូមអានបន្ត....

យុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីតាំងមួយចំនួនក្នុងក្រុងព្រះសីហនុ

នៅយប់ថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ យុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីតាំងមួយចំនួនក្នុងក្រុងព្រះសីហនុមានដូចជា: ផ្សារក្តាម ផ្លូវកែងបត់ទៅសេតេ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និងផ្សារពាណិជ្ជកម្ម ស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ជាទីតាំងដែលបុរសជនជាតិចិន អាយុ ៣៤ឆ្នាំ និងស្ត្រីជាសង្សារ បានចូលទៅទិញគ្រឿងសមុទ្រកាលពីពេលកន្លងមក។ វិធានការចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីតាំងមួយចំនួនក្នុងក្រុងព្រះសីហនុ គឺអនុវត្តតាមការណែនាំរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍៕

សូមអានបន្ត....