Home / ព័ត៌មានទូទៅ / យុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីតាំងមួយចំនួនក្នុងក្រុងព្រះសីហនុ

យុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីតាំងមួយចំនួនក្នុងក្រុងព្រះសីហនុ

នៅយប់ថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ យុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីតាំងមួយចំនួនក្នុងក្រុងព្រះសីហនុមានដូចជា: ផ្សារក្តាម ផ្លូវកែងបត់ទៅសេតេ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និងផ្សារពាណិជ្ជកម្ម ស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ជាទីតាំងដែលបុរសជនជាតិចិន អាយុ ៣៤ឆ្នាំ និងស្ត្រីជាសង្សារ បានចូលទៅទិញគ្រឿងសមុទ្រកាលពីពេលកន្លងមក។
វិធានការចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីតាំងមួយចំនួនក្នុងក្រុងព្រះសីហនុ គឺអនុវត្តតាមការណែនាំរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍៕