ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យទីតាំងស្នើសុំបើកដំណើរការផ្សារទំនើប មីងហួយ ស័ងស៊ីសបភីង ផ្លាហ្សា នៅទល់មុខ រង្វង់មូលតោ២

នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យទីតាំងស្នើសុំបើកដំណើរការផ្សារទំនើប មីងហួយ ស័ងស៊ីសបភីង ផ្លាហ្សា នៅទល់មុខ រង្វង់មូលតោ២។ លោកអភិបាលរងបានមានប្រសាសន៍ថា ការបើកដំណើរការអាជីវកម្មនេះ ជាសញ្ញាណវិជ្ជមាន នៃការងើបឡើងវិញនៃសេដ្ឋកិច្ចខេត្ត ដែលជាលទ្ធផល នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររថយន្តក្រុងដឹកជញ្ជូនសាធារណៈ

ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររថយន្តក្រុងដឹកជញ្ជូនសាធារណៈ ដោយមានការចូលរួមដោយលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ប្រធានមន្ទីរ អង្គភាពក្នុងខេត្ត។

សូមអានបន្ត....

លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ លោក អ៉ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលខេត្ត អភិបាលរងក្រុង ស្រុក និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២៣ ចូលជួបសំដែងការគួរ និងរាយការណ៍អំពីរបាយការណ៍សង្ខេបលទ្ធផលបញ្ចប់ការសិក្សា

រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យកម្មសិក្សាការី នៃសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០២៣ ចូលជួបសំដែងការគួរ និងរាយការណ៍អំពីរបាយការណ៍សង្ខេបលទ្ធផលបញ្ចប់ការសិក្សា របស់មន្ត្រីចំនួន ១២នាក់ ស្រី ០៤នាក់ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលរងក្រុង និងលោក លោកស្រីប្រធានមន្ទីរ អង្គភាព។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ចូលរួមកិច្ចប្រជុំ លើកដំបូងរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ សម្របសម្រួលការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា

ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញតំណាងឯកឧត្តមអភិបាលខេត្ត ចូលរួមកិច្ចប្រជុំ លើកដំបូងរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ សម្របសម្រួលការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក

សូមអានបន្ត....