ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ-សង្កាត់

រសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ-សង្កាត់ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល នាយក នាយករងទីចាត់ការ ប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត លោក លោកស្រីជាមេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៅទូទាំងខេត្តព្រះសីហនុ។

សូមអានបន្ត....

ពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធសាលាខេត្តព្រះសីហនុ

ពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរេីន និងឯកឧត្តម ប្រាំង ជលសា បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យការងារជីកសាច់ផ្លូវ

រសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ និងឯកឧត្តម ប្រាំង ជលសា អគ្គនាយករងអគ្គសនីកម្ពុជា បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យការងារជីកសាច់ផ្លូវ ដេីម្បីកែសម្រួលពង្រីកប្រអប់តំណរខ្សែ (Turn Manhole) ស្ថិតនៅវិថី២៨មិថុនា សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។  

សូមអានបន្ត....

លោកជំទាវ ប្រាក់ ច័ន្ទសុខា និងលោកស្រី ហៀក ហ៊ីមុល្លី អញ្ជើញដឹកនាំកិច្ចប្រជុំធ្វើបច្ចុប្បន្នភាពផែនការកិច្ចការពារកុមារខេត្ត

ព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ ប្រាក់ ច័ន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំធ្វើបច្ចុប្បន្នភាពផែនការកិច្ចការពារកុមារខេត្ត ដោយមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

ឯកឧត្តម​ ម៉ាង​ សុីណេត​ អភិបាលរង​ខេត្តព្រះសីហនុ​ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យកឋិនទានសាមគ្គី និងពិធីសម្ពោធអាគារតេជោព្យាបាលជំងឺកូវីដ-១៩

រសៀលថ្ងៃទី៥​ ខែកញ្ញា​ ឆ្នាំ២០២២​ ឯកឧត្តម​ ម៉ាង​ សុីណេត​ អភិបាលរង​ខេត្តព្រះសីហនុ​ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យកឋិនទានសាមគ្គី និងពិធីសម្ពោធអាគារតេជោព្យាបាលជំងឺកូវីដ-១៩ ដោយមានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការសាលាខេត្ត និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....