ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរេីន និងឯកឧត្តម ប្រាំង ជលសា បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យការងារជីកសាច់ផ្លូវ

រសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ និងឯកឧត្តម ប្រាំង ជលសា អគ្គនាយករងអគ្គសនីកម្ពុជា បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យការងារជីកសាច់ផ្លូវ ដេីម្បីកែសម្រួលពង្រីកប្រអប់តំណរខ្សែ (Turn Manhole) ស្ថិតនៅវិថី២៨មិថុនា សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។  

សូមអានបន្ត....

លោកជំទាវ ប្រាក់ ច័ន្ទសុខា និងលោកស្រី ហៀក ហ៊ីមុល្លី អញ្ជើញដឹកនាំកិច្ចប្រជុំធ្វើបច្ចុប្បន្នភាពផែនការកិច្ចការពារកុមារខេត្ត

ព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ ប្រាក់ ច័ន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំធ្វើបច្ចុប្បន្នភាពផែនការកិច្ចការពារកុមារខេត្ត ដោយមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

ឯកឧត្តម​ ម៉ាង​ សុីណេត​ អភិបាលរង​ខេត្តព្រះសីហនុ​ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យកឋិនទានសាមគ្គី និងពិធីសម្ពោធអាគារតេជោព្យាបាលជំងឺកូវីដ-១៩

រសៀលថ្ងៃទី៥​ ខែកញ្ញា​ ឆ្នាំ២០២២​ ឯកឧត្តម​ ម៉ាង​ សុីណេត​ អភិបាលរង​ខេត្តព្រះសីហនុ​ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យកឋិនទានសាមគ្គី និងពិធីសម្ពោធអាគារតេជោព្យាបាលជំងឺកូវីដ-១៩ ដោយមានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការសាលាខេត្ត និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះសួរសុខទុក្ខមន្រ្តីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត

រសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះសួរសុខទុក្ខមន្រ្តីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានបញ្ចប់ការបំពេញបេសកកម្ម នៃការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សារា នៅខេត្តសៀមរាប។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យឥន្រ្ទវិជ្ជា (IU)

ព្រឹកថ្ងៃចន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស បណ្ឌិតស្រាវជ្រាវ បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជូនដល់និស្សិតសាកលវិទ្យាល័យឥន្រ្ទវិជ្ជា (IU) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

សូមអានបន្ត....