ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

កិច្ចប្រជុំសម្របសម្រួលយន្តការធ្វើចត្តាឡីស័ក

រសៀលថ្ងៃចន្ទ ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសម្របសម្រួលយន្តការធ្វើចត្តាឡីស័ក ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងវិស័យឯកជន។ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានធ្វើការណែនាំដល់មន្ត្រីពាក់ព័ន្ធ និងវិស័យឯកជនត្រូវចូលរួមធ្វើការងារជាក្រុម ស្របតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល។ ម្យ៉ាងទៀតយើងក៏ត្រូវរកទីតាំងសណ្ឋាគារ ឬផ្ទះសំណាក់ណាដែលមានបន្ទប់ច្រើន ដើម្បីត្រៀមទទួលអ្នកដែលត្រូវធ្វើចត្តាឡីស័កនៅក្នុងខេត្តរបស់យើង ដើម្បីធានាការគ្រប់គ្រង ទប់ស្កាត់ការរីករាលដាលការឆ្លងវីរ៉ុសកូវីដ-១៩ ក្នុងសហគមន៍ ។

សូមអានបន្ត....

ការបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ និងអនុសាសន៍នៃយន្តការពិនិត្យជាសកលតាមកាលកំណត់ Universal Periodic Review (UPR)

ព្រឹកថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ និងអនុសាសន៍នៃយន្តការពិនិត្យជាសកលតាមកាលកំណត់ Universal Periodic Review (UPR) នៅសណ្ឋាគារឯករាជ្យ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក មន្ត្រីរាជការក្នុងខេត្តព្រះសីហនុ ។

សូមអានបន្ត....

ការទទួលអំណោយមនុស្សធម៌ពីសប្បុរសជនមានអង្ករចំនួន ៤១តោន និងសម្ភារៈមួយចំនួនទៀត នៅស្នាក់ការសាខាកាកបាទក្រហម

ព្រឹកថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជនមានអង្ករចំនួន ៤១តោន និងសម្ភារៈមួយចំនួនទៀត នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ។

សូមអានបន្ត....

ការថ្លែងសារសុន្ទរកថាបើកតាមប្រព័ន្ធអនឡាញ ក្នុងវេទិកាសប្តាហ៍មហាសមុទ្រពិភពលោក (World Ocean Week) ឆ្នាំ២០២០

លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានទទួលការអនុញ្ញាតពី ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីថ្លែងសារសុន្ទរកថាបើកតាមប្រព័ន្ធអនឡាញ ក្នុងវេទិកាសប្តាហ៍មហាសមុទ្រពិភពលោក (World Ocean Week) ឆ្នាំ២០២០ ដែលប្រារព្ធធ្វើចាប់ពីថ្ងៃទី២០-២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុង Xiamen នៃសាធារណរដ្ឋប្រជាមានិតចិន។ ខ្លឹមសារនៃសារសុន្ទរកថា ក្នុងពិធីបើក មានដូចខាងក្រោម៖ ក្នុងឱកាសសប្តាហ៍មហាសមុទ្រពិភពលោក ឆ្នាំ២០២០ (2020 World Ocean Week) នេះ តាងនាមរដ្ឋបាលខេត្តព្រះសីហនុ និងក្នុងនាមខ្ញុំជាអនុប្រធានបណ្តាញ PNLG សូមសំដែងនូវមោទនភាពដ៏ជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាទីក្រុងជាសមាជិកនៃ PNLG ដែលបានចូលរួមសហការ និងប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការថែរក្សាសម្បត្តិមរតកពិភពលោក គឺមហាសមុទ្រដែលស្ថិតក្នុងចក្រក្រវ៉ាល់របស់យើង ឱ្យធានាបានស្ថិតស្ថេរ ដោយបានផ្តល់នូវអត្ថប្រយោជន៍ដ៏ធំធេង សម្រាប់ការប្រើប្រាស់ និងជាប្រភពចំនីអាហារដល់មនុស្សជាតិទាំងមូល។

សូមអានបន្ត....