ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក Willian Chandarith Oungចូលជួបសម្តែងការគួសម

ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក Willian Chandarith Oung ប្រធានសមាគមអាណិកជនខ្មែរ ទីក្រុងស៊ីអាថុល សហរដ្ឋអាមេរិកដឹកនាំដោយចូលជួបសម្តែងការគួសម និងពិភាក្សាការងារ នៅសាលាខេត្តព្រះសីហនុ។ លោក Willian Chandarith Oung ប្រធានសមាគមអាណិកជនខ្មែរទីក្រុងស៊ីអាថុល សហរដ្ឋអាមេរិក បានថ្លែងអំណរគុណឯកឧត្តម អភិបាលខេត្ត ដែល

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យករណីប្រជាពលរដ្ឋទទួលបានដីអំណោយពីរដ្ឋ ទំហំលើស ២០០០ម៉ែត្រការ៉េ សំរាប់ដីលំនៅដ្ឋាន

រសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យករណីប្រជាពលរដ្ឋទទួលបានដីអំណោយពីរដ្ឋ ទំហំលើស ២០០០ម៉ែត្រការ៉េ សំរាប់ដីលំនៅដ្ឋាន និងទំហំលើស ៥០០០០ម៉ែត្រការ៉េ ចំពោះដីកសិកម្មដែលមិនអាចបំពេញទំរង់បែបបទ ក្នុងដំណើរការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធនៅក្នុងស្រុកកំពុងសីលា។

សូមអានបន្ត....

កឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុកិច្ចប្រជុំដោះស្រាយសម្រុះសម្រួលករណីវិវាទដីធ្លីរវាងភាគីឈ្មោះ អៀង សុធារ៉ា និង លី ណារុន ជាមួយភាគីឈ្មោះ សុខ ហួត និង លីម សុខផល

រសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុកិច្ចប្រជុំដោះស្រាយសម្រុះសម្រួលករណីវិវាទដីធ្លីរវាងភាគីឈ្មោះ អៀង សុធារ៉ា និង លី ណារុន ជាមួយភាគីឈ្មោះ សុខ ហួត និង លីម សុខផល មានទីតាំងស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជួបសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ម្ហូបអាហារមួយចំនួនជូនលោកយាយ ឈុន ឡៃគើន មានអាយុ៩៣ឆ្នាំ

ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជួបសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ម្ហូបអាហារមួយចំនួនជូនលោកយាយ ឈុន ឡៃគើន មានអាយុ៩៣ឆ្នាំ ភ្នែកងងឹត ត្រចៀកធ្ងន់ និងពិការជើង ជាជនចាស់ជរាដែលវង្វេងផ្ទះ បច្ចុប្បន្នលោកយាយស្នាក់នៅ មណ្ឌលបុរីកុមារ ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងនៃអភិបាលខេត្ត បានអញ្ជើញចូលរួមជាវាគ្មិន នៅក្នុង “កិច្ចពិភាក្សា និងតស៊ូមតិពិសេស” (The Great Debate)

នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងនៃអភិបាលខេត្ត បានអញ្ជើញចូលរួមជាវាគ្មិន នៅក្នុង “កិច្ចពិភាក្សា និងតស៊ូមតិពិសេស” (The Great Debate) ស្តីពី “អនាគតកម្ពុជានា ៥-១០ឆ្នាំខាងមុខ” ដែលបានរៀបចំឡើងដោយ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AMCHAM)។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ មានវិនិយោគិនខ្មែរ និងបរទេសចូលរួមយ៉ាងច្រើនកុះករ ក្នុងគោលបំណងស្វែងយល់កាន់តែច្បាស់អំពីស្ថានភាព និងកាលានុវត្តភាពវិនិយោគក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា និងខេត្តព្រះសីហនុ។

សូមអានបន្ត....