ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ការចុះធ្វើការផ្សព្វផ្សាយ ពីការចាត់វិធានការទប់ស្កាត់ និងបង្ក្រាប ការឈូសឆាយ កាប់រាន ដើមឈើ ដុតព្រៃឈើ ទន្ទ្រានហ៊ុំព័ទ្ធកាន់កាប់លក់-ទិញ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុដឹកនាំដោយលោក ម៉ាង សីុណេត អភិបាលរងខេត្តព្រះសីហនុ បានចុះធ្វើការផ្សព្វផ្សាយ ពីការចាត់វិធានការទប់ស្កាត់ និងបង្ក្រាប ការឈូសឆាយ កាប់រាន ដើមឈើ ដុតព្រៃឈើ ទន្ទ្រានហ៊ុំព័ទ្ធកាន់កាប់លក់-ទិញ និងការបញ្ជាក់លើការលក់-ទិញ ដីព្រៃឈើ ដីព្រៃលិចទឹក ដីព្រៃ កោងកាង និងដីក្នុងតំបន់ការពារធម្មជាតិ រឺតំបន់គំរបព្រៃឈើ ដែលស្ថិតតំបន់អូរថ្ម ព្រំប្រទល់ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ដោយមានការចូលរួមពីលោកអភិបាលស្រុកស្ទឹងហាវ និងតំណាងរដ្ឋបាលព្រៃឈើ។

សូមអានបន្ត....

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម គួច ចំរើន

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែ ស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្ត ព្រះសីហនុ ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ដែលបានគាំទ្រការអភិវឌ្ឍនៅកម្ពុជា ជាពិសេសនៅក្នុងទឹកដីនៃខេត្តព្រះសីហនុ។

សូមអានបន្ត....

ពិធីប្រកាសផ្លាស់ប្តូរ និងទទួល ស្គាល់ប្រធានក្រុម ប្រឹក្សាឃុំ មេឃុំ ជំទប់ទី១ ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំ នៃឃុំព្រៃនប់

នៅព្រឹកថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤តហរូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្ដម ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរ និងទទួល ស្គាល់ប្រធានក្រុម ប្រឹក្សាឃុំ មេឃុំ ជំទប់ទី១

សូមអានបន្ត....