ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

រូបសំណាកព្រះស្កន្ទគង់លើក្ងោក ស្ថិតនៅចំណុចប្រសព្វវិថី២ធ្នូ និងវិថីសម្តេចតេជោ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ នឹងសាងសង់រួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ

រូបសំណាកព្រះស្កន្ទគង់លើក្ងោក ស្ថិតនៅចំណុចប្រសព្វវិថី២ធ្នូ និងវិថីសម្តេចតេជោ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ នឹងសាងសង់រួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ។ រូបសំណាកព្រះស្កន្ទគង់លើក្ងោក គឺជារូបសំណាកទី៤ បន្ទាប់ពីរូបសំណាកធំៗចំនួន៣ផ្សេងទៀត ដែលត្រូវបានកសាងលើទឹកដី នៃខេត្តព្រះសីហនុ និងបានទាក់ទាញនូវចំណាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអញ្ជើញមកទស្សនាយ៉ាងច្រើនកុះករ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកអង្គសិក្ខាសាលាបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពអ្នកផលិតចំណីអាហារនៅតាមបណ្តាខេត្ត ក្រុង

ព្រឹកថ្ងៃសុក្រទី២៤ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកអង្គសិក្ខាសាលាបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពអ្នកផលិតចំណីអាហារនៅតាមបណ្តាខេត្ត ក្រុង “សុខដុមនីយកម្មថាមវន្ត អភិវឌ្ឍ និងសហគមន៍” នៅសណ្ឋាគារឆ្នេរថ្មី ក្រុងព្រះសីហនុ ដោយមានការចូលរួមពីសមាគមអ្នកផលិតចំណីអាហារកម្ពុជា និងម្ចាស់សហគ្រាសអាជីវកម្មក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធក្រុហ៊ុនមេធាវី ជេ អេ វ៉ាយ (J.A.Y LAW FIRM) និងក្រុមហ៊ុនទេសចរណ៍ ឡឺសូឡី ម៉ីឡាន អិនធើណេសិណល ត្រាវែល ឯ.ក

រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធក្រុហ៊ុនមេធាវី ជេ អេ វ៉ាយ (J.A.Y LAW FIRM) និងក្រុមហ៊ុនទេសចរណ៍ ឡឺសូឡី ម៉ីឡាន អិនធើណេសិណល ត្រាវែល ឯ.ក មានទីតាំងនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យសកម្មភាព ការកាយស្ដារអូរប្រឡាយនៅក្នុងភូមិសាស្រ្តសង្កាត់លេខ៤

ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យសកម្មភាព ការកាយស្ដារអូរប្រឡាយនៅក្នុងភូមិសាស្រ្តសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ តាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តបានឱ្យដឹងថា ដោយមានការណែនាំពីឯកឧត្តម អភិបាលខេត្តព្រះសីហនុ មន្ទីរបានស្តារអូរ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីពិធីប្រគល់-ទទួលឧបករណ៍លាងសម្អាតដៃ ប្រើដោយឈ្នាន់ជាន់ជើងជូនដល់សាលារៀនគោលដៅក្នុងខេត្តព្រះសីហនុ

ព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីពិធីប្រគល់-ទទួលឧបករណ៍លាងសម្អាតដៃ ប្រើដោយឈ្នាន់ជាន់ជើងជូនដល់សាលារៀនគោលដៅក្នុងខេត្តព្រះសីហនុ ដែលឧបត្ថម្ភដោយអង្គការភ្លែនអន្តរជាតិកម្ពុជា និងមូលនិធិសប្បុរសធម៌ព្រីនស៍ នៅសាលាបឋមសិក្សា ហ៊ុន សែន ក្រុងព្រះសីហនុ។

សូមអានបន្ត....