ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោកជំទាវ ហ៊ុន ម៉ាណា បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តវេជ្ជសាស្ត្រសម្តេចតេជោ ចំនួន ១១០នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន ១៤៩៨នាក់ ក្នុងសង្កាត់កោះរ៉ុង

លោកជំទាវ ហ៊ុន ម៉ាណា ផ្តល់ស្នាមញញឹមដល់ប្រជាពលរដ្ឋនៅលើកោះរ៉ុង នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តវេជ្ជសាស្ត្រសម្តេចតេជោ ចំនួន ១១០នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន ១៤៩៨នាក់ ក្នុងសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ទីតាំងពិនិត្យ និងព្យាបាល រីហ្សត រីតា ស្ថិតនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

សូមអានបន្ត....

ភ្ញៀវទេសចរអញ្ជើញមកកំសាន្ត ក្នុងពិធីបុណ្យសមុទ្រឆ្នាំ២០២២ នៅខេត្តព្រះសីហនុរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ មានចំនួនសរុប ៧១២.៦១៤នាក់ កើន២៩% (ធៀបរយៈពេល០៣ថ្ងៃ នៃពិធីបុណ្យសមុទ្រកាលពីឆ្នាំ២០១៧)។

សូមអានបន្ត....

ឯកឧត្តម វ៉ាត់ ចំរើន និងឯកឧត្តម គួច ចំរើន ញ្ជើញជាអធិបតីការប្រកួតកីឡាគុណខ្មែរជម្រុះជើងឯកចំនួន ៨គូរ

រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីការប្រកួតកីឡាគុណខ្មែរជម្រុះជើងឯកចំនួន ៨គូរ ដែលមានកីឡាករកម្ពុជា និងកីឡាករបរទេសចូលរួមប្រកួតដណ្តើមយកមេដាយនៅសៃវានឆ្នេរអូរឈើទាល ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្នុងព្រឹត្តិការណ៍អបអរ

សូមអានបន្ត....

ឯកឧត្តមបណ្ឌិត ថោង ខុន និងឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមកម្មវិធីសម្តែងសិល្បៈអបអរសាទរពិធីបុណ្យសមុទ្រលើទី៩ ជុំទី៣ ឆ្នាំ២០២២

យប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមកម្មវិធីសម្តែងសិល្បៈអបអរសាទរពិធីបុណ្យសមុទ្រលើទី៩ ជុំទី៣ ឆ្នាំ២០២២ នៅទីលានតេជោ (ពយតាម៉ូង) និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោកលើកទី១៦ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

សូមអានបន្ត....