Home / ព័ត៌មានទូទៅ / ឯកឧត្តម វ៉ាត់ ចំរើន និងឯកឧត្តម គួច ចំរើន ញ្ជើញជាអធិបតីការប្រកួតកីឡាគុណខ្មែរជម្រុះជើងឯកចំនួន ៨គូរ

ឯកឧត្តម វ៉ាត់ ចំរើន និងឯកឧត្តម គួច ចំរើន ញ្ជើញជាអធិបតីការប្រកួតកីឡាគុណខ្មែរជម្រុះជើងឯកចំនួន ៨គូរ

រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីការប្រកួតកីឡាគុណខ្មែរជម្រុះជើងឯកចំនួន ៨គូរ ដែលមានកីឡាករកម្ពុជា និងកីឡាករបរទេសចូលរួមប្រកួតដណ្តើមយកមេដាយនៅសៃវានឆ្នេរអូរឈើទាល ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្នុងព្រឹត្តិការណ៍អបអរសាទរបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើកទី១៦ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ និងឈានទៅការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខ៕