ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភីការអនុវត្តចលនាប្រឡងប្រណាំងឃុំ សង្កាត់បម្រើសេវាល្អប្រចាំឆ្នាំ២០២២នៅខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភីការអនុវត្តចលនាប្រឡងប្រណាំងឃុំ សង្កាត់បម្រើសេវាល្អប្រចាំឆ្នាំ២០២២នៅខេត្តព្រះសីហនុ នៅសាលពិភពមង្គល ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តមលោក លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីរាជការ។

សូមអានបន្ត....

នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញថ្វាយបង្គំព្រះវិមលសាគរ ហ្វាន់ ហឿន ព្រះមេគុណខេត្តព្រះសីហនុ នៅវត្តពោធិ៍ពេជ្រគិរី ស្ថិតក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្ររដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ លើកទី៧

ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្ររដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ លើកទី៧ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះមានគោលបំណង សំខាន់៣គឺ៖

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ បានអញ្ជើញដឹកនាំកិច្ចប្រជុំវេទិកាពិគ្រោះយោបល់ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥)

ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំវេទិកាពិគ្រោះយោបល់ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥)និងផ្សាព្វផ្សាយសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ នាយកទីចាត់ការផែនការ និងវិនិយោគ និងអង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមពិធីសម្ពោធទីលានផ្នូរយុទ្ធជនខេត្តកោះកុង និងសមិទ្ធផលនានាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់

រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមពិធីសម្ពោធទីលានផ្នូរយុទ្ធជនខេត្តកោះកុង និងសមិទ្ធផលនានាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង នៅទីលានបញ្ចុះសពយុទ្ធជន ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សូមអានបន្ត....