ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ការប្រកួតកីឡាម៉ូតូទឹកក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២នៅខេត្តព្រះសីហនុបានបើកប្រកួតជាផ្លូវការនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នេះ នៅបរិវេណទីលានសម្ដេចតេជោឆ្នេរកន្ទុយនាគ

ការប្រកួតកីឡាម៉ូតូទឹកក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២នៅខេត្តព្រះសីហនុបានបើកប្រកួតជាផ្លូវការនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នេះ នៅបរិវេណទីលានសម្ដេចតេជោឆ្នេរកន្ទុយនាគស្ថិតនៅក្នុងសង្កាត់លេខ ៣ក្រុងព្រះសីហនុ។ យោងតាមគណៈកម្មការជំនាញនិងសហព័ន្ធកីឡាជាតិបានឱ្យដឹងថាការប្រកួតប្រភេទកីឡាម៉ូតូទឹក។សម្រាបព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះនៅថ្ងៃនេះបានបើកដំណើរការប្រកួតជាផ្លូវការហើយ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន និងលោកឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាព ខ្វះខាត ១៦៨គ្រួសា

ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង ជំនួយការ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាព ខ្វះខាត ១៦៨គ្រួសារ ប្រជាការពារ ១៣២គ្រួសារ និងអតីតយុទ្ធជន ៥៦គ្រួសារ សរុប ៣៥៦គ្រួសារ ស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោកឧត្តមនាវីទោ GURCHARSN SINGH មេបញ្ជាការកងនាវាចរភាគខាងកើតកងទ័ពជើងឥណ្ឌា ជាប្រធានប្រតិភូ ចូលជួបសម្តែងការគួសម និងពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុ

រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោកឧត្តមនាវីទោ GURCHARSN SINGH មេបញ្ជាការកងនាវាចរភាគខាងកើតកងទ័ពជើងឥណ្ឌា ជាប្រធានប្រតិភូ ចូលជួបសម្តែងការគួសម និងពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុ បន្ទាប់ពីនាវាកងទ័ពជើងទឹកឥណ្ឌាចំនួន ០២គ្រឿង ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាពនាព្រឹកមិញរួចមក។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត​​ និងឯកឧត្តម គួច ចំរើន អញ្ជើញដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្សមើលការប្រកួតកីឡាស៊ីហ្គេមអាស៊ីអាគ្មេយ៍លើកទី៣២

ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្សមើលការប្រកួតកីឡាស៊ីហ្គេមអាស៊ីអាគ្មេយ៍លើកទី៣២ (32 SEA GAME) ២០២៣ ផ្នែកបាល់ទះលើឆ្នេរខ្សាច់ នៅពយជំទាវម៉ៅ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....