ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាកាយរិទ្ធិជាតិកម្ពុជាអាណត្តិទី៤ លើកទី១

រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាកាយរិទ្ធិជាតិកម្ពុជាអាណត្តិទី៤ លើកទី១ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំយុវជន និងកីឡា ជាប្រធានកាយរិទ្ធិជាតិកម្ពុជា នៅសណ្នាគារឯករាជ្យស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការអញ្ចើញចូលរួមពីថ្នាក់ដឹកនាំកាយរិទ្ធិជាតិកម្ពុជា មកពីរាជធានី ខេត្ត ២៥ និងក្រសួងស្ថាប័ន នៃព្រះរាជាណាចក្រកម្ពុជា។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីប្រគុំតន្ត្រី នៅទីលានតេជោ

នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីប្រគុំតន្ត្រី នៅទីលានតេជោ និងរត់ប្រណាំងកំសាន្តរបស់ក្រុមហ៊ុនវឌ្ឍន:ប្រ៊ូវើរី ឯ.ក ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុសរុបប្រមាណ ៣០រូប។

សូមអានបន្ត....

លោក លៀម សុដា អញ្ជើញជាអធិបតីភាពក្នុងពិធីបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ស្ថិតនៅស្រុកស្ទឹងហាវ

នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ លោក លៀម សុដា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរដ្ឋបាលសុរិយោដី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ស្ថិតនៅក្នុងភូមិ ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ កងកំលាំងប្រដាប់អាវុធ សមាជិកគណៈកម្មការរដ្ឋបាលស្រុក ឃុំ និងប្រជាពលរដ្ឋចូលរួមច្រើនកុះករ។

សូមអានបន្ត....

លោក លៀម សុដា បានចូលរួមជាអធិបតីក្នុងពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈឯកសារនៃការវិនិច្ឆ័យសម្រាប់ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ លោក លៀម សុដា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរដ្ឋបាល បានចូលរួមជាអធិបតីក្នុងពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈឯកសារនៃការវិនិច្ឆ័យសម្រាប់ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធស្ថិតនៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំផ្សព្វផ្យាយ និងពិគ្រិះយោបល់ជាមួយរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្

ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំផ្សព្វផ្យាយ និងពិគ្រិះយោបល់ជាមួយរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ សម្រាប់វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញសម្រាប់គម្រោងអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិលើកោះថ្មី មានផ្ទៃដីសរុប១៦៦៨ ហិកតា របស់ក្រុមហ៊ុន HTTH Island Investment Co.Ltd ។

សូមអានបន្ត....