រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាកាយរិទ្ធិជាតិកម្ពុជាអាណត្តិទី៤ លើកទី១ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំយុវជន និងកីឡា ជាប្រធានកាយរិទ្ធិជាតិកម្ពុជា នៅសណ្នាគារឯករាជ្យស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការអញ្ចើញចូលរួមពីថ្នាក់ដឹកនាំកាយរិទ្ធិជាតិកម្ពុជា មកពីរាជធានី ខេត្ត ២៥ និងក្រសួងស្ថាប័ន នៃព្រះរាជាណាចក្រកម្ពុជា។