ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ
ព័ត៌មានទូទៅ
ដោយទទួលបានការណែនាំពី លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរពាណិជ្ជកម្មខេត្ត សហការជាមួយនឹងសាខា(កបប) បានចុះត្រួតពិនិត្យសុវត្ថិភាព ម្ហូបអាហារដែលដាក់លក់នៅតាមស្តង់អាហារក្នុងទីតាំងប្រគំតន្ត្រីនៅទីលានតេជោ
នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ដោយទទួលបានការណែនាំពី លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរពាណិជ្ជកម្មខេត្ត សហការជាមួយនឹងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យសុវត្ថិភាព ម្ហូបអាហារដែលដាក់លក់នៅតាមស្តង់អាហារក្នុងទីតាំងប្រគំតន្ត្រីនៅទីលានតេជោ។
សូមអានបន្ត....លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធស្តីពី “ការគ្រប់គ្រង់សំណល់សមុទ្រ (Marine Debris) ពិសេសសំណល់ប្លាស្ទិចនៅតាមគោលដៅទេសចរណ៍ តំបន់ឆ្នេរសមុទ្រកម្ពុជា”
នាព្រឹកថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធស្តីពី “ការគ្រប់គ្រង់សំណល់សមុទ្រ (Marine Debris) ពិសេសសំណល់ប្លាស្ទិចនៅតាមគោលដៅទេសចរណ៍ តំបន់ឆ្នេរសមុទ្រកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលមានការអញ្ចើញចូលរួមពី តំណាងក្រសួងពាក់ព័ន្ធ អភិបាលរងខេត្តជាប់មាត់សមុទ្រទាំង៤ និងតំណាងគម្រោង អង្គការជាតិ-អន្តរជាតិ សរុបប្រមាណ៣០រូប នៅទីស្តីការក្រសួងទេសចរណ៍។
សូមអានបន្ត....សេចក្តីជូនដំណឹងស្តីពីការកំណត់ជាផ្លូវឯកទិសនៅតាមបណ្តោយឆ្នេរ ចាប់ពីឆ្នេរអូរត្រេះ២(ស្ពានអូរត្រជាក់ចិត្ត) រហូតដល់ទីលានសម្តេចតេជោ ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ចាប់ពីវេលាម៉ោង ៦ព្រឹក-១១ព្រឹក នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។
លោកឡុង ឌីម៉ង់បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល និងបិទបញ្ចប់ការអនុវត្តគម្រោង “គាំទ្រអភិបាលកិច្ចក្រុមប្រឹក្សាឃុំ និងសហគមន៍មូលដ្ឋានក្នុងការផ្តល់សេវាអប់រំកុមារតូច និងលើកកម្ពស់សមភាពយេនឌ័រ
នាព្រឹកថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ លោកឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្ត ព្រះសីហនុ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល និងបិទបញ្ចប់ការអនុវត្តគម្រោង “គាំទ្រអភិបាលកិច្ចក្រុមប្រឹក្សាឃុំ និងសហគមន៍មូលដ្ឋានក្នុងការផ្តល់សេវាអប់រំកុមារតូច និងលើកកម្ពស់សមភាពយេនឌ័រ” ដែលមានការអញ្ចើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីមកពីស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិគោលដៅ និងតំណាងឃុំគោលដៅសរុបប្រមាណ៨០នាក់ នៅសណ្ឋាគារភ្នំពេញ។
សូមអានបន្ត....-
បង្ក្រាបករណី ជួញដូរដោយ និង ប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅឃុំអូរឧកញ៉ាាហេង ស្រុកព្រៃនប់
ស្រុកព្រៃនប់៖ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៥ និង ៣០ នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានបង្ក្រាបករណី ជួញដូរដោយ និង ប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀនមួយករណីដែលបាន
សូមអានបន្ត.... -
បង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅសង្កាត់៣
-
បង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅសង្កាត់៤
-
បង្ក្រាបករណី ជួញដូរដោយនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅឃុំទំនប់រលក ស្រុកស្ទឹងហាវ
-
បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅសង្កាត់លេខ៤
-
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមកឯកឧត្តម ហ៊ីង ធីឫទ្ធិ
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមកឯកឧត្តម ហ៊ីង ធីឫទ្ធិ មេត្តាជ្រាបថា រាជរដ្ឋាភិបាល បានសម្រេច ពុំអនុញ្ញាតកាត់ឆ្វៀលដីទីតាំងខាងលើជូនឯកឧត្តមនោះទេ ដោយហេតុអាចបង្កឱ្យមានគ្រោះធម្មជាតិធ្ងន់ធ្ងរនៅតំបន់ផ្នែកខាងក្នុងទំនប់ប៉ុលឌែ៣ ដូចជារលកសមុទ្រ បង្កឱ្យបាក់ទំនប់ប៉ុលឌែទី៣ ខ្យល់ព្យុះ ទឹកប្រៃហូរចូលដីស្រែ និងអាចជាគំរូដល់ប្រជាពលរដ្ឋមូលដ្ឋានចូលទៅទន្ទ្រានកាន់កាប់រួចស្នើសុំកាត់ឆ្វៀលដូចគ្នា។
សូមអានបន្ត.... -
កិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ ខេត្តព្រះសីហនុ
-
ពិធីសំណេះសំណាល និងជូនពរក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់មន្រ្តីរាជការសាលាខេត្តព្រះសីហនុ
-
កិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្ត
-
ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨
-
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោក ជួន មុន្នីរ័ត្ន តំណាងប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ រស់នៅចំណុចចម្ការខ្នុរ ភូមិចំណោតរាម
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោក ជួន មុន្នីរ័ត្ន តំណាងប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ រស់នៅចំណុចចម្ការខ្នុរ ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្នើសុំអន្តរាគមន៍ចុះវាស់វែងដី និងចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ …
សូមអានបន្ត.... -
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោក-លោកស្រី ប្រជាពលរដ្ឋចំនួន ៥៧គ្រួសារ រស់នៅចំណុចដើមចំបក់ ភូមិពូធឿង
-
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោក-លោកស្រី សួង ម៉េត, ម៉ុត ពិសិដ្ឋ និង នួន សារឹម តំណាងប្រជាពលរដ្ឋចំនួន ៦៤គ្រួសារ រស់នៅភូមិចំណោតរាម
-
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោក ធុល សុធា និងលោក ឆាយ សុខន តំណាងប្រជាពលរដ្ឋចំនួន ២៩៨គ្រួសារ រស់នៅចំណុចអូរទ្រាក-អូរដា
-
រដ្ឋបាលខេត្តព្រះសីហនុ សូមជូនសេចក្តីជូនដំណឹង ស្តីពីកាលវិភាគនៃការប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ឆ្នាំ២០២៤
-
សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីទឹកកខ្វក់ហូរចូលសមុទ្រ នៅចំណុចក្បែរបន្ទប់ទឹកសាធារណៈលេខ១ ស្ថិតនៅឆ្នេរអូរឈើទាល ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
-
សេចក្តីប្រកាសព័ត៌មាន របស់មន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ លើករណីភាស៊ីចំណតរថយន្ត នៅឆ្នេរអូរឈើទាល(ចាប់ពីអាហារដ្ឋានស៊ីកាង ដល់បន្ទប់ទឹកសាធារណៈលេខ១) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
-
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត
-
លទ្ធផល នៃកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣
-
សេចក្តីប្រកាសព័ត៌មាន ស្តីពីការចុះពិនិត្យអង្កេតស្រាវជ្រាវលើករណីទំនាស់ដីធ្លី ស្ថិតនៅចំណុចអូរដំរី ក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ