ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក មីន កុម្ភៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត

ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក មីន កុម្ភៈ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៤-២០២៦) របស់រដ្ឋបាលខេត្តព្រះសីហនុ។

សូមអានបន្ត....

ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាច្រើនបានសម្រុកធ្វើដំណើរកំសាន្តទៅកោះរ៉ុងដែលជាគោលដៅទេសចរណ៍ធម្មជាតិដ៏ពេញនិយមបំផុតមួយរបស់ខេត្តព្រះសីហនុ បើទោះបីពិធីបុណ្យចូលឆ្នាំចិនត្រូវបានបញ្ចប់ហើយក៏ដោយ។

ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាច្រើនបានសម្រុកធ្វើដំណើរកំសាន្តទៅកោះរ៉ុងដែលជាគោលដៅទេសចរណ៍ធម្មជាតិដ៏ពេញនិយមបំផុតមួយរបស់ខេត្តព្រះសីហនុ បើទោះបីពិធីបុណ្យចូលឆ្នាំចិនត្រូវបានបញ្ចប់ហើយក៏ដោយ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន និងលោក យឹម លក្ខណ៍ បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុង និងផែចំណតទូកកោះរ៉ុងសន្លឹម ស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក យឹម លក្ខណ៍ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន U Property Management CO., LTD បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុង និងផែចំណតទូកកោះរ៉ុងសន្លឹម ស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងកោះរ៉ុង ប្រធានមន្ទីរ អង្គភាព ក្រុមហ៊ុន យូប្រធឺធី និងបងប្អូនប្រជាពលរដ្ឋ។

សូមអានបន្ត....

ឯកឧត្តម មាស ម៉ូនីកា និងលោក មីន កុម្ភៈ បានដឹកនាំកិច្ចប្រជុំពិភាក្សា ចុះពិនិត្យ និងវាយតម្លៃអំពីការអនុវត្តមុខងារដែលបានផ្ទេរ និងធ្វើប្រតិភូកម្ម

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម មាស ម៉ូនីកា អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សា ចុះពិនិត្យ និងវាយតម្លៃអំពីការអនុវត្តមុខងារដែលបានផ្ទេរ និងធ្វើប្រតិភូកម្ម ការផ្តល់សេវាដឹកជញ្ជូនផ្លូវគោក-ផ្លូវទឹក លើវិស័យសាធារណការនិងដឹកជញ្ជូន នៅអង្គភាពច្រកចេញចូលតែមួយខេត្តខេត្តព្រះសីហនុ និង

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ និង លោក ឯម ភាព បានដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំពិភាក្សាលើការរៀបចំកិច្ចដំណើរការរបស់ក្រុមការងារ និង និតីវិធី/បែបបទ ក្នុងការពិនិត្យការស្នើរបស់វិស័យឯកជនក្រោមវិសាលភាពរបស់ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤”

កិច្ចប្រជុំលើកទី១ របស់ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ មានគោលដៅសម្រួលនីតិវិធីអោយកាន់តែមានភាពសាមញ្ញ​​​ ​ងាយស្រួល និងកញ្ចប់សេវាពិសេសជូនវិនិយោគិន ————————— នាព្រឹកថ្ងៃទី១៥​ ខែកុម្ភៈ ឆ្នាំ២០២៤ ​លោក ឡុង ឌីម៉ង់ និង លោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំពិភាក្សាលើការរៀបចំកិច្ចដំណើរការរបស់ក្រុមការងារ និង និតីវិធី/បែបបទ ក្នុងការពិនិត្យការស្នើរបស់វិស័យឯកជនក្រោមវិសាលភាពរបស់ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហុីប រដ្ឋលេខាធិការ

សូមអានបន្ត....