ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

រដ្ឋមន្ត្រីក្រសួងសាធារណការ បើកកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពគម្រោងជួលជុលផ្លូវ ២២ខ្សែក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងឯកឧត្តម គួច ចំរើន ជាគណៈអភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំ ស្តីពីគម្រោងវឌ្ឍនភាព ជួសជុលផ្លូវ ២២ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីមន្ទីរ អង្គភាពពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេស នៅសាលប្រជុំសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ។

សូមអានបន្ត....

ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន រួមជាមួយឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខជាមួយមន្រ្តីនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុ

ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន រួមជាមួយឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខជាមួយមន្រ្តីនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុ នាពេលរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩។

សូមអានបន្ត....

កិច្ចប្រជុំត្រួតពិនិត្យលើការងារគ្រប់គ្រងផ្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្ម

ខេត្តព្រះសីហនុ៖នារសៀលថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ មានកិច្ចប្រជុំត្រួតពិនិត្យ លើការងារគ្រប់គ្រងស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្ម ក្រោមអធិបតីភាពលោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ មានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង សង្កាត់ ក្នុងខេត្តព្រះសីហនុ ដើម្បីកែលម្អសោភ័ណភាព និងរក្សាអត្តសញ្ញាណជាតិខ្មែរ ។ 

សូមអានបន្ត....

ឯកឧត្តមអភិបាលខេត្ត អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅសាលាសាគូរ៉ា

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃអាទិត្យ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០១៨ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះ សំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស 

សូមអានបន្ត....

អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ពាន/ប្រពន្ធ័ផ្លូវទឹកតាមភូមិប្រជាជននៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃអាទិត្យ៧រោចខែពិសាខ ឆ្នាំច ពស ២៥៦២ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន និងលោក ណុប ហេង ប្រធានមន្តីរសារណៈការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បានអញ្ជើញចុះទៅពិនិត្យមើលស្ពានថ្មី 

សូមអានបន្ត....