ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម ជា វ៉ាន់ដេត និងឯកឧត្តម គួច ចំរើន អញ្ជើញបិទសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅថ្នាក់មន្ទីរប្រៃស ណីយ៍ និងទូរគមនាគមន៍ (ជំហានទី២) នៅខេត្តព្រះសីហនុ

រសៀលថ្ងៃព្រហស្បត្តិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបិទសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅថ្នាក់មន្ទីរប្រៃស ណីយ៍ និងទូរគមនាគមន៍ (ជំហានទី២) នៅខេត្តព្រះសីហនុ មកពី ៤តំបន់ នៅសណ្ឋាគារឯករាជ្យក្រុងព្រះសីហនុ ដោយមានសិក្ខាកាមមកពីរាជធានី ខេត្តពាក់ព័ន្ធ សរុបចំនួន ២៥០នាក់។

សូមអានបន្ត....

សារលិខិតជូនពរ​ សូមគោរពជូន​ សម្តេចអគ្គមហាពញាចក្រី​ កិត្តិព្រឹទ្ធបណ្ឌិត ហេង​ សំរិន​ ប្រធានរដ្ឋសភា​ នៃព្រះរាជាណាចក្រកម្ពុជា

សារលិខិតជូនពរ​ សូមគោរពជូន​ សម្តេចអគ្គមហាពញាចក្រី​ កិត្តិព្រឹទ្ធបណ្ឌិត ហេង​ សំរិន​ ប្រធានរដ្ឋសភា​ នៃព្រះរាជាណាចក្រកម្ពុជា

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និង ឯកឧត្តម គួច ចំរើន អញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តព្រីងច័ន្ទបារមី

ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តព្រីងច័ន្ទបារមី ស្ថិតនៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ បានធ្វើរបាយការណ៍ពីការងារសាងសង់ព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តព្រីងច័ន្ទបារមី នូវព្រះវិហារថ្មី ០១ខ្នង

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំ “ច្រកចេញចូលតែមួយ”

នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំ “ច្រកចេញចូលតែមួយ” ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងនៃអភិបាលខេត្ត បានអញ្ជើញជាវាគ្មិនចូលរួម “វេទិកាអចលនទ្រព្យ និងសំណង់”

ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងនៃអភិបាលខេត្ត បានអញ្ជើញជាវាគ្មិនចូលរួម “វេទិកាអចលនទ្រព្យ និងសំណង់” ដែលបានរៀបចំឡើងដោយ សភាពាណិជ្ជកម្មអ៊ឺរ៉ុបនៅកម្ពុជា (EUROCHAM)។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ មានពាណិជ្ជករ និងវិនិយោគិនខ្មែរ បរទេសចូលរួមយ៉ាងច្រើនកុះករ​ ក្នុងគោលបំណងស្វែងយល់កាន់តែច្បាស់អំពី

សូមអានបន្ត....